adverise with khmeread 1

Man Utd ចាប់ផ្តើម​ចរចា​ផ្ទេរ​កីឡាករ​វ័យក្មេង Fran Villalba របស់ Valencia

    ​បើតាម​ការលើកឡើងរ​បស់​ភ្នាក់ងារ​កីឡាករ Fran Villalba បាន​ឲ្យ​ដឹងថា​ក្លឹប Man Utd បាន​ផ្តួចផ្តើម​ការចរចា​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​។ ហើយ​លោក Jose Mourinho កំពុង​ត្រៀមខ្លួន​ដើម្បី​ផ្ទេរ​កីឡាករ​វ័យក្មេង​រូបនេះ​។​

​    ​Villalba វ័យ​១៨​ឆ្នាំ​ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​បង្ហាញមុខ​ដោយ​គ្រូបង្វឹក Gary Neville របស់​ក្លឹប Valencia អំឡុង​រដូវ​កាល​ដ៏​លំបាក​កាលពី​រដូវ​កាល​មុន​។ សម្រាប់​រដូវ​កាល​នេះ Villalba ត្រូវបាន​បង្ហាញមុខ​សម្រាប់​ក្រុម B របស់​ក្លឹប Valencia ។ កីឡាករ​រូបនេះ​មានតម្លៃ​ខ្លួន​ទិញ​ផ្តាច់​៣,៦​លាន​ផោន ដែល​ធ្វើ​ឲ្យ​Man Utd ចាប់ផ្តើម​ពិភាក្សា​ជាមួយ​លោក Vicente Fores​។​

​    ​លោក Vicente បាន​និយាយថា មានការ​ទាក់ទង​មក​ខ្ញុំ​។ ប៉ុន្តែ​គ្រាន់តែ​ជាការ​ទាក់ទង​ដើម្បី​ដឹង​ពី​ស្ថានភាព​របស់​កីឡាករ​ប៉ុណ្ណោះ​។ ពួកគេ​បានដឹងខ្លួន​រួចហើយ​៕

adverise with khmeread

មតិយោបល់