adverise with khmeread Untitled 1

ឡេអូណាដូ និង ហ្គាហ្គា ទទួលពាន Golden Globes ឆ្នាំ២០១៦

          តារាភាព​យន្ត ឡេអូណាដូ ឌីកាព្រីយ៉ូ (Loenardo DiCaprio) និង​តារា​ចម្រៀង​​ ឡេឌី ហ្គាហ្គា ​(Lady Gaga) បាននាំមុខគេក្នុង​កម្មវិធី​ប្រគល់​ពាន​ផែន​ដី​មាស Golden Globe នៅឆ្នាំនេះ។

          ឡេអូណាដូ ដែលគេជឿថា នឹងទទួលបានពាន​អូស្កា​លើក​ដំបូង​នៅ​ឆ្នាំ​នេះ ទទួលបាន​ពាន​តារាភាព​យន្តឆ្នើម​ដាច់គេ​សម្រាប់​ការ​សម្តែង​របស់លោកក្នុងរឿង “The Revenant” ដោយយក​ឈ្នះគូប្រជែង​ដូចជា អេដឌី រ៉េដម៉េន (Eddie Redmayne) ដែលត្រូវបានជ្រើសតាំង ដើម្បី​ប្រជែងយកពាន​តារា​ភាព​យន្តឆ្នើម​សម្រាប់​ការសម្តែង​ក្នុងរឿង “The Danish Girl”។

          ឡេអូណាដូ បាន​ថ្លែងទៅកាន់​ទស្សនិកជនថា “វាជាកិត្តយស​ដ៏អស្ចារ្យ​ ហើយមានអត្ថន័យធំធេងណាស់។ រយៈ​ពេល​ពីរឆ្នាំ យើង​បាន​ចូលនិងចំណាយ​ពេល​យ៉ាងជ្រៅក្នុងព្រៃធម្មជាតិ ហើយ​ភាពស្មុគស្មាញនិង​សម្រស់​ទាំងអស់នេះ​បាន​ធ្វើឲ្យ​យើងអាចផលិតភាព​យន្តដ៏ល្អមួយ”។

          ឡេអូណាដូ បាននិយាយថា “ខ្ញុំមិនធ្លាប់ជួបបទពិសោធ​បែបនេះទេក្នុង​ឆាក​​ជីវិត​របស់ខ្ញុំ។ ជម្រៅដែលយើងចូលទៅដល់នោះគឺពិបាក​យល់”។

          ចំណែកតារាចម្រៀង​ប៉ប់ ហ្គាហ្គា ក៏ទទួលបាន​ពាន​​តារាស្រី​ឆ្នើម​ដាច់គេ​ផងដែរ សម្រាប់ការសម្តែង​ក្នុងភាព​យន្តភាគទូរទស្សន៍។

          តារាចម្រៀងម្ចាស់បទ “Born This Way” បាន​ថ្លែង​សុន្ទរកថា​ប្រកប​ដោយ​អារម្មណ៍​រំភើប​ ខណៈ​ពេល​នាង​ទទួលពានផែនដីមាសសម្រាប់ការសម្តែង​ក្នុង​ភាព​យន្តល្បីរបស់ទូរទស្សន៍ HBO ៕

adverise with khmeread

មតិយោបល់