adverise with khmeread New toni kroos real madrid squad wallpaper hd 580x326

Real Madid នឹង​ផ្តល់​កិច្ចសន្យា​ថ្មី​ដល់​កីឡាករ Toni Kroos

    ​ក្លឹប Real Madrid បានប្រកាសថា កីឡាករ​អាល្លឺម៉ង់ Toni Kroos នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្លឹប​ជើងឯក CL មួយ​នេះ​រហូតដល់​ឆ្នាំ ២០២២​។ 

Kroos ដែល​ផ្ទេរ​បាន​ពី​ក្លឹប Bayern Munich កាលពី​ឆ្នាំ​២០១៤​នោះ បានបង្ហាញ​ភាព​ស្មោះស្ម័គ្រ​របស់ខ្លួន​ជាមួយនឹង​ពហុកីឡាដ្ឋាន Bernabeu ដោយយល់ព្រម​ចុះកិច្ចសន្យា​បន្ត​រហូតដល់​ឆ្នាំ​២០២២ បើទោះបី​ជាមាន​ការចាប់​អារម្មណ៍​ពី​ក្លឹប Man City កាលពី​រដូវក្តៅ​ក៏ដោយ​។ 

​    ​ក្លឹប Real Madrid ក៏​គ្រោង​នឹង​ប្រកាស​ពី​ការផ្តល់​កិច្ចសន្យា​ថ្មី​ដល់​កីឡាករ​ឆ្នើម Cristiano Ronaldo, Gareth Bale និង Luka Modricផងដែរ​។ Real Madrid​ក៏​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ផងដែរ​ថា​ពួកគេ​ជា​ក្រុម​ខ្លាំង​មួយ បើទោះបីជា​ពួកគេ​មិនអាច​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ថ្មី​បន្ទាប់ពី​ហ្វីហ្វា​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ទីផ្សារ​ទិញដូរ​កីឡាករ​ក៏ដោយ​៕

adverise with khmeread

មតិយោបល់