adverise with khmeread 1

មិនគួរឱ្យជឿ! កម្រិត IQ របស់ Frank Lampard ចាញ់អ្នកប្រាជ្ញរូបវិទូ Albert Einstein តែ ១០ ប៉ុណ្ណោះ

​    ​អតីត​ខ្សែបម្រើ​ជើងចាស់​ប្រចាំ​ក្រុម​តោ​ខៀវ Chelsea ដែល​បច្ចុប្បន្ន​លេង​ឱ្យ​ក្រុម New York City FC នៅឯ​សហរដ្ឋអាមេរិក Frank Lampard ធ្លាប់​ត្រូវគេ​សាទរ​ជាម​នុស្ស​អច្ឆរិយៈ​ម្នាក់ បន្ទាប់ពី​ការធ្វើ​តេស្ត​សាកល្បង​កម្រិត IQ របស់គាត់​ចាញ់​អ្នកប្រាជ្ញ​រូប​វិទូ​ពិភពលោក Albert Einstein តែ​បន្តិច​ប៉ុណ្ណោះ​។​

​    ​កម្រិត IQ ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់គាត់​ត្រូវបាន​លាតត្រដាង​កាលពី​ឆ្នាំ​ពី​២០០៩ ពេលដែល​វេជ្ជបណ្ឌិត​ប្រចាំ​ក្លឹប​លោក Bryan English បានធ្វើ​តេស្ត​កីឡាករ​ទាំង​នៅក្នុង​ទឹកដី Stamford Bridge ហើយ Lampard ធ្វើបាន​ក្នុង​លទ្ធផល​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ក្នុង​ពិន្ទុ​លើសពី ១៥០​។​

​    ​Einstein មាន​កម្រិត IQ ចំនួន​១៦០ ដែល​ដូចគ្នា​ទៅនឹង​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates ខណៈដែល​អ្នកនិពន្ធ និង​ជា​អ្នកលេង​ព្យា​ណូ​ក្នុង​ប្រវត្តិសាស្ត្រ​អាល្លឺម៉ង់ Ludwig van Beethoven មាន​កម្រិត​ចំនួន ១៦៥ និង​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Bill Clinton រក​ពិន្ទុ​បាន​ចំនួន ១៣៧​ពិន្ទុ​។​

​    ​Lampard ឆ្លងកាត់​ការអប់រំ​នៅ​សាលា Brentwood School ក្នុង​តំបន់ Essex កន្លែង​ដែល​គាត់​បាន​ពិន្ទុ A ក្នុង​ភាសាឡាតាំង​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់