1

Ronaldinho: Messi គួរតែឈ្នះ Ballon d'Or ២០១៦ តែ Maradona និង Pele នៅតែអស្ចារ្យដាច់គេ

​    ​និមិត្តរូប​បាល់ទាត់​ប្រេ​ស៊ី​ល Ronaldinho គាំទ្រ Lionel Messi ក្នុងការ​ឈ្នះ​ពានរង្វាន់​តារាបាល់ទាត់​ឆ្នើម​របស់​ពិភពលោក 2016 Ballon d'Or ប៉ុន្តែ​គឺ​នៅតែ​មិនទាន់បាន​ជឿជាក់ថា គាត់​នឹង​ឈានដល់​កម្រិត​ទទួល​តំណែង​តារា​ឆ្នើម​ដាច់​គេ​គ្រប់​ជំនាន់​នោះឡើយ​។​

​    ​ម្ចាស់​ជើងឯក​ពិភពលោក​ឆ្នាំ 2002 World Cup រូបនេះ ធ្លាប់បាន​លេង​ជាមួយនឹង Messi អំឡុង​រដូវ​កាល​របស់គាត់​ដំបូង​នៅឯ​ក្លឹប​អ្នកមាន​បុណ្យ Barcelona មុនពេល​គាត់​ចាកចេញ​ទៅកាន់​ក្រុម AC Milan ។​

​    ​ហើយ​ខណៈដែល Cristiano Ronaldo ត្រូវបានគេទទួលស្គាល់​ថា មានឱកាស​ខ្ពស់​ក្នុង​ការលើក​ពានរង្វាន់​ទោល​ដ៏​មាន​សក្តានុពល​មួយ​នេះ Ronaldinho ក៏បាន​ចេញមុខ​មក​គាំទ្រ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន Messi ផងដែរ​។​

​    ​គាត់​បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ AS ថា "​កីឡាករ​ទាំងអស់​បាន​សម្រេច​ការងារ​ដ៏​អស្ចារ្យ​មួយ ដែល​វា​គឺជា​ការលំបាក​ណាស់​ក្នុងការ​ជ្រើសរើស​។ ត្រឹមត្រូវ​ហើយ ខ្ញុំ​នឹង​ត្រូវមាន​ភាពស្មោះត្រង់​ជាមួយ​អ្នក ខ្ញុំ​គាំទ្រ Messi! ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​បំផុត​ដែល​ឃើញ​គាត់​រីករាយ ប្រសិនបើ​គាត់​សម្រេចចិត្ត​មក​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​វិញ ហើយ​គាត់​រីករាយ នោះ​ខ្ញុំ​ក៏​រីករាយ​ដែរ ដោយសារតែ​ខ្ញុំ​គឺជា​មិត្ត​របស់គាត់​"​។​

​     ទោះជា​យ៉ាងណាក្តី ពេលដែល​គេ​ចោទសួរ​ទៅដល់​ចំណូលចិត្ត​នៃ​ប្រវត្តិសាស្ត្រ​របស់គាត់ Ronaldinho មិនមាន​ក្រសែភ្នែក​សម្លឹង​មើលឃើញ​នរណា​ក្រៅពី​តារា​ឆ្នើម​ដាច់​គេ​របស់​ពិភពលោក​ដែលជា​វីរបុរស​របស់​ប្រេ​ស៊ី​ល និង​អា​ហ្ស​ង់​ទីន​នោះឡើយ​។​

​    ​គាត់​បាន​បន្ថែមទៀតថា "​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ខ្ញុំ​សម្លឹងមើល​តែ Maradona និង Pele ប៉ុណ្ណោះ​។ អ្នក​ទាំងពីរ​គឺជា​កីឡាករ​អស្ចារ្យ​បំផុត​ក្នុង​ពិភព​បាល់ទាត់​"៕

ប្រភព៖ Goal

មតិយោបល់