adverise with khmeread Michael jackson

មានដឹងអត់? ម៉ៃឃើល ជែកសាន់ ជាតារាចម្រៀងដែលរកចំណូលបានច្រើនជាងគេបួនឆ្នាំជាប់គ្នា បន្ទាប់ពីទទួលមរណភាព

          អតីតស្តេចចម្រៀងប៉ប់ Michael Jackson បាន​នាំមុខ​គេ​នៅលើ​បញ្ជីឈ្មោះ​តារា​ចម្រៀង​ដែលរក​ចំណូល​បាន​ច្រើន​ជាងគេក្រោយពេលទទួល​មរណភាព​​។​កាល​ពី​ថ្ងៃពុធ​គឺមានរយៈ​ពេល​បួន​ឆ្នាំ​ជាប់គ្នា ដែលតារាចម្រៀងរូបនេះបាននាំមុខ​តារា​ចម្រៀងប៉ប់ Prince និង David Bowie ដែល​បាន​ទទួលមរណ:ភាព​កាល​ពី​ដើម​ឆ្នាំ​នេះ។

Prince

David Bowie

          បើ​តាមទស្សនាវដ្តី Forbes, Jackson ដែលបាន​ស្លាប់កាល​ពី​ឆ្នាំ​២០០៩ នោះរក​ចំណូល​បាន ​៨២៥​លានដុល្លារ​ក្នុងរយៈ​ពេល​១២​ខែដោយ​បញ្ចប់​ត្រឹម​ថ្ងៃទី​១ខែតុលានេះ ។

          ចំណូល​នេះភាគច្រើន​បាន​មក​ពី​ការ​លក់​ភាគហ៊ុន​នៅ​សល់​របស់​តារា​ចម្រៀង​រូបនេះ​នៅ​ក្នុងកាតាឡុក​បោះពុម្ពផ្សាយ​អំពី​ចំរៀង​ Sony/ ATV music publishing catalog ដែល​រួម​ទាំង​សិទ្ធិ​លើ​ចម្រៀង​ជា​ច្រើនបទ​ទៅ​ឲ្យ​ក្រុម​ហ៊ុន Sony Corp ផងដែរ។

          ការលក់អាល់ប៊ុម​របស់តារាចម្រៀង Prince ក៏មានការកើន​ឡើង​ផងដែរ​ បន្ទាប់ពី​តារា​ចម្រៀងរូបនេះ​បាន​ស្លាប់​ដោយ​សារ​ការ​ប្រើថ្នាំ​លើសកំរិត​កាល​ពីខែ​មេសា។ ទស្សនាវដ្តី Forbes ចាត់ទុកតារា​ចម្រៀងរូបនេះ​នៅ​លេខ​រៀង​ទី​៥​​ជា​មួយនឹង​ចំណូល​២៥​លាន​ដុល្លារ គឺតាមពីក្រោយ​តារាចម្រៀង Elvis Presley ដែល​មានចំណូល​២៧​លាន​ដុល្លារ។

Elvis Presley

          តារា​ចម្រៀង Bowie ដែលបាន​ស្លាប់ដោយសារ​ជំងឺមហារីក​កាល​ពី​ខែ​មករា​ បន្ទាប់ពី​ចេញអាល់ប៊ុម​ថ្មីបាន​លក់​អាល់ប៊ុម​ច្រើន​បំផុត​ជាងតារាចម្រៀង​ Presley និង​​ Jackson ទៅទៀត​នៅឆ្នាំ​២០១៦នេះ ប៉ុន្តែ​ចំណូល​សរុប​របស់​តារា​ចម្រៀង​អង់គ្លេស​រូបនេះគឺបាន​ត្រឹមតែ​១០,៥​លាន​ដុល្លារតែប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់