adverise with khmeread 1

ធ្លាប់តែឃើញ Pogba ប្រើក្បាច់ DAB ពេលស៊ុតចូល តែសម្រាប់កីឡាករបាល់ទាត់អាហ្វ្រីកខាងត្បូងពីររូបធ្វើឱ្យអ្នកទស្សនាដាច់ចង្កេះផឹង

​    ​តារា​ថ្លៃ​ដាច់​គេ​របស់​ពិភពលោក​ពេលបច្ចុប្បន្ន​របស់​បិសាច​ក្រហម Manchester United ច្បាស់​ជា​លួច​ស្ញើ​ច​សរសើរ​តារាបាល់ទាត់​ទាំងពីរ​រូបនេះ​!

​    ​ក្បាច់​រាំ DAB បានក្លាយ​ទៅជា​ផ្នែក​មួយ​នៃ​ការអបអរ​គ្រាប់​បាល់​ដែលមាន​ភាព​ពេញនិយម​យ៉ាង​ឆាប់រហ័ស​បំផុត ក្នុង​ពិភព​បាល់ទាត់​កាលពី​រដូវ​កាល​មុន ដែល​រួមមាន​តារា​ល្បីៗ​ជាច្រើន​ដូចជា Paul Pogba, Jesse Lingard និង Romelu Lukaku តែងតែ​និយម​ប្រើប្រាស់​វា​ជាប្រចាំ​។​

​    ​ប៉ុន្តែ​ងាក​មក​មើល​កីឡាករ​បាល់ទាត់​អាហ្វ្រិក​ខាងត្បូង​ពីររូប​នេះ​វិញ ពួកគេ​បាន​លើកយក​នូវ​ប្រធានបទ​ថ្មី ដោយ​បង្ហាញ​ការ​បម្លាស់​ទី​ក្បាច់ DAB នៅឯ​ពាក់កណ្តាល​កាល​ប្រកួត​តែម្តង​។​

​    ​Langelihle Ndlovu និង Pule Mmodi ដែល​អ្នក​ទាំងពីរ​លេង​ឱ្យ​ក្រុម Free State Stars ក្នុង​ក្របខ័ណ្ឌ Premier Soccer League របស់​អា​ហ្វ្រី​ក​ខាងត្បូង បាន​ជួយ​ឱ្យ​ក្រុម​របស់​ពួកគេ​យកឈ្នះ​ក្នុង​លទ្ធផល ៣-២ ទៅលើ​ក្រុម Platinum Stars ។​

​    ​ប៉ុន្តែ​ពួកគេ​ហាក់ដូចជា​មិន​សប្បាយចិត្ត​ជាមួយនឹង​ការ​នាំមុខ​របស់ខ្លួន​នោះឡើយ ដែល​ដៃគូ​ទាំងពីរ​បានសម្រេច​ចិត្ត​បង្ហាញ​នូវ​អត្ថន័យ​ថ្មី​មួយ ដោយ​នាំយក​ក្បាច់​អបអរ DAB ចូលទៅក្នុង​ការប្រកួត​ដែល​កំពុង​នឹង​ដំណើរការ​។​

​    ​តារាបាល់ទាត់​ទាំងពីរ​ដែល​កំពុង​លេង​ក្នុង​ក្របខ័ណ្ឌ PSL ដែលជា​លី​ក​ក្រុម​បម្រុង បាន​ងាក​មក​គ្រប់គ្រង​បាល់​ក្នុង​ជើង មុនពេល​បញ្ចេញ​ក្បាច់​រាំ​ប្រចាំត្រកូល​របស់ Pogba៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់