adverise with khmeread 1

Cristiano Ronaldo ទាក់ទង​នារី​ម្នាក់​ស្រដៀង​នឹង Irina Shayk

​    ​មានការ​រាយការណ៍​ថា កីឡាករ Cristiano Ronaldo បាន​ទាក់ទង​នារី​ម្នាក់ទៀត​ដែលមាន​រូបរាង​ដូច​អតីត​សង្សារ​របស់ខ្លួន Irina Shayk​។​

​    ​កញ្ញា Kristina Peric វ័យ ២០ ឆ្នាំ​ដែលជា​តារា​បង្ហាញ​ម៉ូត​របស់ Victoria's Secret ត្រូវបាន​ណែនាំ​ឱ្យ​តារា​ប្រចាំ​ក្លឹប Real Madrid រូបនេះ​ស្គាល់​ដោយ​អ្នក​តុបតែង​មុខមាត់​ម្នាក់​ដែល​បាន​គិតថា នាង​មានមុខមាត់​ដូច​តារា​បង្ហាញ​ម៉ូត​រុស្ស៊ី និង​ជា​តារា​សម្តែង Irina Shayk​។​

​    ​ជំនួប​រវាង​អ្នក​ទាំងពីរ​បានកើត​ឡើង នៅពេលដែល​ទំនាក់ទំនង​រវាង​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ និង Shayk ជិត​ឈានដល់​ទីបញ្ចប់​កាលពី​គ្រា​មុន​បែក​គ្នា​។​

​    ​នាង Irina Shayk បាន​អះអាងថា Ronaldo បាន​សារភាពថា បាន​ផ្ញើ​សារ​ទៅកាន់​នារី​ដទៃទៀត​។ តារា​បង្ហាញ​ម៉ូត​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​និយាយថា "​ឥឡូវនេះ​ខ្ញុំ​ដឹង​ការពិត ហើយ​ខ្ញុំ​មាន​អារម្មណ៍​ត្រូវបាន​គេ​ក្បត់​ទាំងស្រុង​។ ខ្ញុំ​ជឿជាក់​គាត់ ហើយ​តែង​ការពារ​គាត់​នៅពេល​មាន​ពាក្យ​ចចាមអារ៉ាម​ដែលថា គាត់​នៅ​ជាមួយ​ស្រី​ផ្សេង​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ជា​មនុស្ស​ឆ្កួត ដែល​ត្រូវ Cristiano បង្វិល​ក្បាល​លេង​ស្រេច​ចិត្ត​"​។​

​    ​ឥឡូវនេះ​នាង Peric បានបញ្ជាក់​ពី​ការ​ណាត់ជួប​ជាមួយ Ronaldo ហើយ​ថែមទាំង​អះអាង​ទៀតថា ទំនាក់ទំនង​អ្នក​ទាំងពីរ​ចង​យ៉ាង​ស្អិតរ​មួ​ត​យ៉ាង​លឿន​។​

​    ​Cristiano Ronaldo និង Irina Shayk បាន​ចំណាយពេល​ប្រាំ​ឆ្នាំ​នៅ​ជាមួយគ្នា​មុននឹង​បែក​គ្នា ហើយ​ឥឡូវនេះ​នាង Shayk កំពុង​ទាក់ទង​តារា​ហូលីវូដ Bradley Cooper៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់