adverise with khmeread 2223131231

ឆែក​មើល​ជាបន្ទាន់​! តើ​ម្រាមដៃ​របស់​អ្នកមាន​ខូច​ទ្រង់ទ្រាយ​ពេល​កាន់​ស្មា​ត​ហ្វូ​ន​ទេ​?

    ​មនុស្ស​រាប់លាន​នាក់​ក្នុង​ពិភពលោក​គឺ​រកឃើញថា​មានការ​ខូច​ទ្រង់ទ្រាយ​ម្រាមដៃ​កូន ហើយ​ពួកគេ​ភាគច្រើន​គឺ​នៅ​យុវវ័យ​ទាំងអស់​។​

​    ​មូលហេតុ​នៃ​ការ​ខូច​ទ្រង់ទ្រាយ​ម្រាម​កូនដៃ​បែបនេះ​គឺ​ដោយសារ​ទូរស័ព្ទដៃ​។ បណ្ដាញ​ទូរគមនាគមន៍​ជប៉ុន​និយាយថា ការ​ទ្រ​ទម្ងន់​ទូរស័ព្ទដៃ​ធ្ងន់​មួយ​នៅលើ​ម្រាម​កូនដៃ​អាច​បណ្ដាលឱ្យមាន​ការឈឺ​ចាប់ ឬ​មិន​ត្រង់​។ វេជ្ជបណ្ឌិត​ក៏​ផ្ដល់​ដំបូន្មាន​ដើម្បីឱ្យ​បន្ថយ​ការប្រើប្រាស់​ទូរស័ព្ទដៃ ដោយសារ​វា​អាច​បង្ក​ឱ្យ​ម្រាមដៃ​មិនអាច​កម្រើក​បាន​ទាល់តែសោះ​នៅ​ថ្ងៃ​អនាគត​។​

​    ​ប្រសិនបើ​អ្នកមាន​បញ្ហា​នេះ គួរ​ព្យាយាម​កែ​ទម្លាប់​ដោយ​ចាប់​វា​ក្នុង​បាតដៃ​ទៅ ឬក៏​វិធី​ផ្សេង​ដោយ​មិន​ប្រើ​ម្រាមដៃ​ទ្រ​៕

adverise with khmeread

មតិយោបល់