adverise with khmeread 1

​ឃើញ​ហើយ​ត្រូវ​ប្រយ័ត្ន​ទាំងអស់គ្នា​! ឪពុក​នៅ​ចិន​ម្នាក់នេះ​សម្លាប់​កូន​ខ្លួនឯង​ដោយ​ចៃដន្យ ពេល​ដើរ​ថយក្រោយ​រអិល​អុកគូថ​សង្កត់​កកូន​

​    ​ក្មេងប្រុស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​បន្ទាប់​ឪពុក​របស់ខ្លួន​បាន​ដួល​សង្កត់ពីលើ​នៅក្នុង​ផ្សារ​ទំនើប​មួយ​។ នេះ​បើ​យោងតាម​ព័ត៌មាន​ចិនដីគោក​រាយការណ៍​។​

​    ​យោងតាម​ការរាយការណ៍​របស់​ទូរទស្សន៍ Guangdong Television បានឱ្យដឹងថា បុរស​ជា​ឪពុក​បាន​ដើរ​ពីមុន​កូនប្រុស​របស់ខ្លួន​ខណៈ​កំពុងកាន់​ដៃ​ទាំងពីរ​របស់គេ ហើយ​រំពេច​នោះ គាត់​ក៏បាន​បាត់បង់​ជំហរ​ហើយក៏​ដួល​ផ្ងារ​ក្រោយ​ពីលើ​កូន​ទាំង​ភ្នែន​។​

​    ​កាមេរ៉ា​សុវត្ថិភាព​បានបង្ហាញ​ពី​អ្នកលក់​ម្នាក់​បាន​ព្យាយាម​លើក​ឪពុក​រូបនេះ ហើយ​បន្ទាប់មក​លើក​ជនរងគ្រោះ​ដែល​សន្លប់​ស្តូកស្តឹង​និង​ប្រគល់ឱ្យ​ឪពុក​ម្នាក់​នោះ​។​

​    ​យោងតាម​របាយការណ៍​ឱ្យដឹងថា ក្មេងប្រុស​រូបនោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ជា​កន្លែង​ដែល​គាត់​បាត់​បង់ជីវិត​។​

​    ​គ្រូពេទ្យ​កុមារ​ម្នាក់​នៅ​ទីក្រុង​ក្វាង​ចូ​វ​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា "​នៅក្នុង​វីដេអូ​នេះ ទម្ងន់​ទាំងស្រុង​របស់​បុរស​ជា​ឪពុក​បាន​សង្កត់ពីលើ​ក្បាល និង​ក​របស់​ក្មេង​។ កូន​នោះ​ប្រហែលជា​ប្រេះ​បាក់ឆ្អឹង​ក​"​។​

​    ​គ្រូពេទ្យ​រូបនោះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ទៀតថា មនុស្ស​ដែល​មិនបាន​ទទួល​ការបណ្តុះបណ្តាល​ផ្នែក​សង្គ្រោះ​បឋម​ទេ សូមកុំ​លើកដាក់​ជនរងគ្រោះ​បាក់ក​ផ្តេសផ្តាស់​។​

​    ​តាម​ការរាយការណ៍រ​បស់​ទូរទស្សន៍​ខាងលើ​មិនបាន​បញ្ជាក់​ពី​អាយុ​របស់​ក្មេង ឬក៏​ទីកន្លែង​កើតហេតុ​ឡើយ​៕

 

adverise with khmeread
ប្រភព៖ scmp, mirror

អ្នកនឹងចូលចិត្ត

មតិយោបល់