adverise with khmeread Untitled 1

ថា​ម៉េច​? Franck Ribery ថា Griezmann មិនទាន់​ជា​កីឡាករ​ឆ្នើម​លំដាប់​ពិភពលោក​ទៀត លេង​ល្អ​ប៉ុន​ហ្នឹងហើយ​នោះ​

    ​Frank Ribery ជាក់ស្តែង​គឺ​មិនមែនជា​ប្រិយមិត្ត​របស់ Antoine Griezmann នោះឡើយ ទោះបីជា​គាត់​ជា​មិត្ត​រួម​សញ្ជាតិ​របស់ខ្លួន​ក៏ដោយ​។​

​    ​ខ្សែបម្រើ​ស្លាប​ក្រុម Bayern Munich កីឡាករ Franck Ribery ជឿជាក់ថា Antoine Griezmann គឺ​មិនទាន់​ក្លាយខ្លួនជា​កីឡាករ​ឆ្នើម​លំដាប់ថ្នាក់​ពិភពលោក​នោះឡើយ ហើយ​ជឿជាក់ថា​តារាបាល់ទាត់​ឆ្នើម​ប្រចាំ Atletico Madrid ត្រូវការ​កែលម្អ​ខ្លួន​ច្រើន​ឆ្នាំ​បន្ថែមទៀត​។​

​    ​Griezmann អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ៦៣​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​ចំនួន ១១៥​លើក​សម្រាប់ Atletico ខណៈដែល​គាត់​ក៏បាន​បញ្ចប់​ដំណើរ​ប្រជែង​ពាន​កំពូល​អឺរ៉ុប Euro 2016 ក្នុងនាម​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើនជាងគេ​ផងដែរ ជាមួយ​គ្រាប់​បាល់​ចំនួន​ប្រាំមួយ​គ្រាប់​សម្រាប់​បារាំង​។​

​    ​Ribery បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Sport Bild ថា "Griezmann បានធ្វើ​ការងារ​ដ៏​អស្ចារ្យ​មួយ​កាលពី​រដូវ​កាល​មុន​។​

​    ​"​ប៉ុន្តែ​អ្នក​ត្រូវតែ​បង្ហាញ​ទម្រង់​លេង​បែប​នោះ​ឱ្យបាន​ជាប់លាប់ ប្រសិនបើ​អ្នក​ចង់​ក្លាយទៅជា​កីឡាករ​ឆ្នើម​លំដាប់ថ្នាក់​ពិភពលោក​។ មនុស្ស​គឺ​គិត​លឿន​សម្បើម​ណាស់​ក្នុងការ​និយាយថា​នរណាម្នាក់​គឺជា​កីឡាករ​អច្ឆរិយៈ ហើយនឹង​ស័ក្តិសម​ក្នុងការ​ឈ្នះ​ពាន Ballon d’Or បន្ទាប់ពី​ត្រឹមតែ​អាច​បង្ហាញ​ទម្រង់​ល្អ​បានត្រឹមតែ​រយៈពេល​មួយឆ្នាំ​។ ខ្ញុំ​បដិសេធ​ជាមួយ​រឿង​ទាំងនោះ​"​។​

​    ​"​សម្រាប់​ខ្ញុំ អ្នក​ត្រូវ​កែលម្អ​ខ្លួន​អ្នក​លើសពី ១០, ១២ ឬ​១៥​ឆ្នាំ ប្រសិនបើ​អ្នក​ចង់​ស្ថិតក្នុង​ចំណោម​ពួកគេ​។ ធ្វើ​បែប​នោះ ហើយ​បន្ទាប់មក​ខ្ញុំ​នឹង​អបអរ​អ្នក​"៕

adverise with khmeread

មតិយោបល់