adverise with khmeread Lf5ft0zmopmi1q2u9hzg

សុនខ​មួយ​នេះ​ពាំ​ថង់​អាហារ​មួយ​រាល់ថ្ងៃ​! រឿងរ៉ាវ​នៅ​ពីក្រោយ​ទម្លាប់​របស់​វា សូម្បីតែ​មនុស្ស​ក៏​សុំ​ខ្មាស់​ដែរ​

    ​វា​ជា​ការពិត ប្រសិនបើ​អ្នក​មិនមាន​សុនខ​មួយ​ក្នុង​ជីវិត​របស់​អ្នក​ទេ នោះ​អ្នក​ហាក់បីដូចជា​បាត់​អ្វីមួយ​ដ៏​អស្ចារ្យ​អ៊ីចឹង ហើយ​អ្នកនឹង​មិនដឹងថា​ក្ដី​ស្រឡាញ់​មួយ​នោះ​បែបណា​នោះទេ​។ ក្ដី​ស្រឡាញ់​របស់​សុនខ​មាន​ចំពោះ​មនុស្ស​គឺ​គ្មាន​លក្ខខណ្ឌ​នោះទេ ហើយក៏​គ្មាន​នរណា​អាចធ្វើ​បាន​ដូច​សុនខ​នោះដែរ​។​

​    ​ដូច​សុនខ​មួយ​ក្បាល​នេះ​អ៊ីចឹង វា​មាន​ឈ្មោះថា Lilica រស់នៅ​កន្លែង​បោះបង់ចោល​មួយ​ក្នុងប្រទេស​ប្រេ​ស៊ី​ល​។ រៀងរាល់​ព្រឹក Lilica តែងតែ​បាត់​ខ្លួន ហើយ​ម្ចាស់​របស់​វា​មិនដឹងថា​វា​ទៅណា​ទេ​។​

​    ​ប៉ុន្ដែ​នៅ​ព្រឹក​មួយ​ម្ចាស់​របស់​វា​បានឃើញ​វា​ដើរ​រាប់​គីឡូ​ដី​តាម​បណ្ដោយ​ផ្លូវ​ហាយវ៉េ​ដើម្បី​ទៅ​ជួប​មនុស្ស​ម្នាក់​។ ពេល​ម្ចាស់​វា​ដើរ​តាម​ឃើញ​សុនខ​ញី​នេះ​ទៅ​ជួប​ជាមួយនឹង​សាស្ត្រ​ចា​រ្យ Lucia Helena De Souza ។ អ្នក​ទាំងពីរ​ជួបគ្នា​រៀងរាល់​ម៉ោង ៩ យប់​ជាច្រើន​ឆ្នាំ​មកហើយ​។​

​    ​សាស្ត្រាចារ្យ​ស្រី​រូបនោះ​ចិត្តល្អ​ចំពោះ Lilica ណាស់ ហើយ​នាង​បានឱ្យ​ចំណី​ខ្លះទៅ​វា​រៀងរាល់ថ្ងៃ​។ Lilica មិន​ស៊ី​អាហារ​ទាំងនោះ​អស់​ទេ សុនខ​ញី​នេះ​បាន​ទុក​ម្ហូប​ខ្លះ និង​ពាំ​ទៅ​កន្លែង​ដែល​វាស្នា​ក់នៅ​។​

​    ​ដោយ​ឃើញ​ដូច្នេះ​សាស្ត្រ​ចា​រ្យ​បានចាប់ផ្ដើម​ចម្អិន​អាហារ​ច្រើន​ទៀត​សម្រាប់ Lilica​។ អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ ម្ហូប​ដែល​វា​ទុក​មិនមែន​ស៊ី​តែ​ម្នាក់​វា​ទេ ប៉ុន្ដែ​វា​បាន​យកទៅ​ចែក​សត្វ​ដែល​នៅ​កន្លែង​វា​រស់នៅ​ត្រូវបាន​គេបោះបង់​ចោល​ទាំងអស់​។​

​    ​នៅ​ទីនោះ​មាន​សុនខ​ពីរ​ក្បាល មាន់​មួយ​ហ្វូង និង​ឆ្មា​មួយ​។ សត្វ​ទាំងនោះ​ដឹងថា​វា​មិន​ដេក​ទាំង​ពោះ​ទទេរ​នោះឡើយ ដោយសារ​ឱ្យតែ​ដល់​ម៉ោង​ដឹង​តែ Lilica ពាំ​ម្ហូប​មកហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់