C1 1109581 161013151057 620x413

ប្រទេស​ថៃ​គ្រោង​កាន់ទុក្ខ​ក្សត្រ​អាឌុលយ៉ាដេត ១ ឆ្នាំ​ពេញ​! អ្វីដែល​លោកអ្នក​មិន​ធ្លាប់​ដឹង​គឺ​ព្រះអង្គ​មានទ្រព្យ​សម្បត្តិ​រាប់ពាន់​លាន​ដុល្លារ​!

​    ​រដ្ឋាភិបាល​ថៃ​គ្រោង​កាន់​ទុក្ខ​ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត រយៈពេល ១ ឆ្នាំ​ពេញ​។ ក្សត្រ​អង្គ​នេះ​សោយ​ទិវង្គត​វេលា​ម៉ោង ៣.៥២ នាទី​រសៀល ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ ខែតុលា នៅ​ព្រះ​ជន្មាយុ ៨៨ វស្សា​។ 

​    ​រាជទាយាទ​របស់​ទ្រង់ វិ​ជ្ជ​រ៉ា​ឡុងកន ព្រះជន្ម ៦៣ វស្សា នឹង​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះបិតា​។ 

​    ​* ប្រវត្តិ​ខ្លះៗ​របស់​ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត​៖

        ​ព្រះមហាក្សត្រ​ថៃ ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត ប្រសូត្រ​ថ្ងៃទី ៥ ធ្នូ ១៩២៧ គឺជា​ព្រះ​ក្សត្រ​គ្រង​រាជ​យូរ​ជាងគេ​បំផុត​លើ​ពិភពលោក​។ ព្រះអង្គ​ក៏​ស្គាល់​ផងដែរ​ថា ព្រះបាទ រាមា​ទី​៩ ព្រោះ​ព្រះ​អង្គជា​មហាក្សត្រ​ទី ៩ នៃ​រជ្ជកាល​ចក្រី​។ ដោយ​ឡើង​គ្រងរាជ្យ​តាំងពី​ថ្ងៃទី ៩ មិថុនា ឆ្នាំ​១៩៤៦ ព្រះ​អង្គជា​ប្រមុខរដ្ឋ​បច្ចុប្បន្ន​ដែល​បម្រើ​ការងារ​យូរ​ជាងគេ​បំផុត​របស់​ពិភពលោក និង​ជា​ស្តេច​គ្រងរាជ្យ​បល្ល័ង្ក​យូរ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ ដោយ​គ្រងរាជ្យសម្បត្តិ​បាន​ចំនួន ៧០ ឆ្នាំ​ប្លាយ​មកហើយ​។ 

        ​ក្នុង​ឆ្នាំ ១៩៥៧ យោធា​បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដោយ​ចោទប្រកាន់​ពីបទ​ប្រមាថ​ព្រះ​ចេស្តា ដែលជា​បទល្មើស​មួយ​ប្រឆាំងនឹង​សេចក្តីថ្លៃថ្នូរ​របស់រប​ប​រាជានិយម ដែល​អាចដាក់​ទោសទណ្ឌ​បាន​ក្រោម​ច្បាប់​ថៃ ដោយ​ចាប់ផ្តើម​ឱ្យមាន​ទំនាក់ទំនង​ថ្មី​យូរអង្វែង​រវាង​របប​រាជានិយម និង​យោធា​ក្នុង​បញ្ហា​រដ្ឋាភិបាល​រហូតមក​ទល់​សព្វថ្ងៃ​។ ទោះបី​ស្តេច​ភូមិបុល​ទទួលយក​ការរិះគន់​ពី​សាធារណជន​ក្នុង​ព្រះរាជបន្ទូល​របស់​ទ្រង់​កាលពី​ឆ្នាំ ២០០៥ ក្តី ក៏​ច្បាប់​ស្តីពី​ការប្រមាថ​ព្រះ​ចេស្តា​នៅតែ​មិនបាន​ដកចេញ​ដោយ​សភា​ថៃ​នោះដែរ​។​

         ​ទស្សនា​វ​ដ្តី Forbes បាន​ព្យាករណ៍​ថា ទ្រព្យសម្បត្តិ​របស់​ទ្រង់ ដែល​រួមទាំង​អចលនទ្រព្យ និង ការវិនិយោគ​គ្រប់គ្រង​ដោយ​ការិយាល័យ​ទ្រព្យសម្បត្តិ​ក្សត្រ (CPB) ដែលជា​ស្ថាប័ន​ពិសេស​មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋាភិបាល​ឬ​ឯកជន​នោះ គឺមាន​ចំនួន ៣០ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១០ ហើយ​ទ្រង់​បាន​ជាប់​ជា​ក្សត្រ​មាន​បំផុត​ក្នុង​បញ្ជី​របស់​ទស្សនា​វ​ដ្តី​នេះ​ពី​ឆ្នាំ ២០០៨ ដល់ ២០១៣​។ ក្នុង​ខែឧសភា ២០១៤ ទ្រព្យសម្បត្តិ​របស់​ទ្រង់​បាន​ជាប់​ក្នុង​បញ្ជី​ទស្សនា​វ​ដ្តី Forbes ក្នុង​ចំនួន ៣០ ពាន់​លាន​ដុល្លារ​ម្តងទៀត​។ ទ្រព្យសម្បត្តិ​ផ្លូវការ​គ្រប់គ្រង​ដោយ CPB គឺជា​កម្មសិទ្ធិ​របស់​អង្គ​ក្សត្រ​ក្នុងនាម​ជា​ស្ថាប័ន មិនមែន​ភូមិបុល អាឌុលយ៉ាដេត ក្នុងនាម​ជា​បុគ្គល​នោះទេ​។ 

        ​តាំងពី​ឆ្នាំ ២០០៦ មក ស្តេច​អាឌុលយ៉ាដេត​បានកើត​ព្រះរោគ និង​ចំណាយពេល​ភាគច្រើន​គង់ប្រថាប់​នៅ​មន្ទីរពេទ្យ​សិរី​រ៉ាត់​។ ស្តេច​ភូមិបុល​ត្រូវបាន​គោរព​ខ្ពស់​ខ្ពស់បំផុត​ដោយ​ប្រជាជន​ថៃ ប៉ុន្តែ​រាជទាយាទ​របស់​ទ្រង់ គឺ​ព្រះអង្គម្ចាស់​វិ​ជ្ជ​រ៉ា​ឡុងកន​ពុំមាន​ប្រជាប្រិយភាព​ដូច​បិតា​របស់​ទ្រង់​នោះទេ ដោយ​នាំឱ្យមាន​ក្តីបារម្ភ​ថា ស្ថាប័ន​ក្សត្រ​ថៃ​នឹង​បាត់បង់​សេចក្តីថ្លៃថ្នូរ និង​ឥទ្ធិពល បន្ទាប់ពី​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​អាឌុលយ៉ាដេត​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់