adverise with khmeread 14694625 1144743848945822 422741101 n

ប៉ូលិស​ឃាត់​ម្ចាស់​ទីតាំង​លាង​ឡាន​ពីបទ​ប្រ​ទុ​ស្ត​កេរ​ខ្មាស់​ក្មេងស្រី​អាយុ​១៦​ឆ្នាំ​

    ភ្នំពេញ ៖ បុរស​ជា​ម្ចាស់​ទីតាំង​លាង​ឡាន​ម្នាក់​ពាក់ព័ន្ធ​ករណី ប្រទូស​កេ​រិ៍​ខ្មាស​ក្មេងស្រី​អាយុ​១៦​ឆ្នាំ​ត្រូវបាន​ប៉ូលិស​ស​វ៉ៃខ្នោះ នៅ​ព្រឹក​ថ្ងៃទី១២ ​តុលា ​ឆ្នាំ​២០១៦ បន្ទាប់ពី​បានធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥ និង​៣០​នាទី នៅ​ចំណុច​កន្លែងដេក​កម្មក​រ​ផ្ទះ​លេខ កន្លែង​លាង​រថយន្ដ ផ្លូវ​លេខ​បេតុង ក្រុមទី​៩ ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ 

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ វង្ស សុភា ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​បើក​កន្លែង​លាង ម៉ូតូ រថយន្ដ រស់នៅក្នុង​កន្លែង​លាង​ម៉ូតូ​រថយន្ដ​ខាងលើ ក្រុមទី​៩ ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

    ចំណែក ជនរងគ្រោះ​ឈ្មោះ ឈ​.​ស​.​ម​. ភេទ​ស្រី អាយុ ១៦ ឆ្នាំ មុខរបរ កម្មករ​លាង​ម៉ូតូ រថយន្ដ ស្នាក់នៅ​កន្លែង​លាង​ម៉ូតូ​រថយន្ដ ក្រុមទី​៩ ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    តាម​ការបំភ្លឺ​ពី​ក្មេងរងគ្រោះ បាន​បញ្ចា​ក់ថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បន្ទាប់ពី​ធ្វើការ​អស់កម្លាំង​កំពុង​ដេក​នៅក្នុង​មុង ស្រាប់តែ​ជនសង្ស័យ​ដើរចូល​កន្លែងដេក​រប​ស់ជន​រងគ្រោះ អង្គុយ​លើ​គ្រែ​របស់​ជនរងគ្រោះ មើលចុះ​មើល​ឡើង​រួច​ក៏​បើក​មុង ចូល​ទៅរក​ជនរងគ្រោះ រួច​ក៏​ធ្វើ​សកម្មភាព​ច្របាច់​ដោះ រួច​ក៏បាន​សម្រាត​ខោ​ជនរងគ្រោះ និង​ស្ទាប​ប្រដាប់ភេទ​ថែមទៀត​។​

    ពេលនោះ​ជនរងគ្រោះ​ក៏​ចាប់ដៃ​ជនសង្ស័យ​ចេញ ពេលនោះ​ជនសង្ស័យ​ក៏​ដើរ​ចេញពី​កន្លែងដេក​របស់​ជនរ​ង​គ្រោះ​បាត់ទៅ។ ​ចំណែក​ជនរងគ្រោះ​ក៏​ស្លៀកខោ​វិញ​។ លុះដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១ និង​៣០​នាទី ទើប​ជនរងគ្រោះ​នាំ​ម្ដា​យមក​ដាក់​ពាក្យបណ្ដឹង​តែម្ដង ហើយ​បាន​នាំ​ជនសង្ស័យ​មក​សួរនាំ រួច​ប​ញ្ចូ​ន​នៅ​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​តែម្ដង​។ 

    តាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​ជនរងគ្រោះ​នឹង​ការបំភ្លឺ​របស់​ជនរងគ្រោះ​ប៉ូលិស​យល់ឃើញថា ពិតជា​មាន​ករណី​ប្រទូស​កេ​រិ៍​ខ្មាស ប្រាកដ​មែន​។ ​បន្ទាប់មក​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់