14694603 1144752848944922 306839715 n

យុវជន​ជា​សង្សារ​យក​អំបែង​កញ្ចក់​ចាក់​ធ្លាយ​ថ្ពាល់​សង្សារ​ក្នុងផ្ទះ​សំណាក់​ម្លិះ​លាភ​

    ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​នាំ​នាង​ជា​សង្សារ​ចូលដេក​ក្នុងផ្ទះ​សំណាក់​ ហើយ​មានទំនាស់​ក៏​យក​អំបែង​កញ្ចក់​ចាក់​ចំ​ថ្ពាល់​បណ្តាលឱ្យ​របួស​ខូច​សម្រស់​កាលពី​ថ្ងៃទី​១២ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ ​និង​៤០​នាទី​យប់​នៅ​ចំណុច​ក្នុងផ្ទះ​សំណាក់​ម្លិះ​លាភ បន្ទប់​លេខ​២៣ ផ្លូវជាតិ​លេខ​២ ក្រុមទី​១៥ ភូមិពរែក​តា​ឡុង​២ សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ តុង លី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​២៤  ផ្លូវលំ ភូមិព្រែក​តា​គង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពីបទ​ហិង្សា​ដោយ​ចេតនា​មានទំនាស់​យក​អំបែង​ក​ញ្ច​ក់​ចាក់​លើ​នារី​បណ្តាលឱ្យ​របួស​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ ក្រូច គឹម​អៀង ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​១៦៥៣ ផ្លូវលំ ក្រុមទី​២៨ ភូមិ ទួល​រកា​២ សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដោយ​ជនសង្ស័យ​ និង​ជនរងគ្រោះ​ជា​សង្សារ​គ្នា បាននាំគ្នា​ចូលមក​ផ្ទះសំណាក់​ម្លិះ​លាភ​ជួល​បន្ទប់​សម្រាក ហើយ​បាន​ឈ្លោះប្រកែក​ចាក់​គ្នា​របួស​តែម្តង។ ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង​មាន​អំបែង​កញ្ចក់​ចំនួន​០១​បំណែក។​

    បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕

មតិយោបល់