Unnamed %283%29

ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​រំលោភ​កុមារី​អាយុ​១១​ឆ្នាំ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

    កណ្តាល ៖ ក្មេង​ប្រុស​អាយុ​ ១៥​ ឆ្នាំ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន ពីបទ​រំលោភ​សេពសន្ថវៈ​កុមារី​អាយុ​ ១១ ​ឆ្នាំ​កាលពី​ថ្ងៃទី​១២ ​តុលា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល​នៅ​ចំណុច​ភូមិ​អូរ​ស្លាត ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​ ហើយ​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី១៣ ​តុលា​នេះ​ចាត់ការ​តាមច្បាប់។​

    ប៉ូលិស​និយាយថា កុមារី រងគ្រោះ អាយុ ​១១ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្នុងបន្ទុក មាន​ទីលំនៅ​ភូមិ​អូរ​ស្លាត ឃុំ​បាត ស្រុក​ពញាឮ​ ខេត្តកណ្តាល​(​និយាយ​មិន​ច្បាស់​)​។​

    ចំណែក​ជនល្មើស​ឈ្មោះ ខេន សៅ​វណ្ណា ភេទ​ប្រុស អាយុ​ ១៥​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ធម្ម​ស្រះ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ​ ខេត្តកណ្តាល​(​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនល្មើស បាន​ទៅ​ស្ទូចត្រី​នៅ​ចំណុចកើតហេតុ ពេលនោះ​ជនរងគ្រោះ​បាន​មកសុំ​សន្ទូច​ជនល្មើស​ស្ទូចត្រី​ដែរ។ បន្ទាប់មក​ជនល្មើស​ក៏បាន​និយាយ​លួងលោម​កុមារី​រងគ្រោះ​ចូលក្នុង​គម្ពោធ​ព្រៃ​រួច​ធ្វើ​សកម្ម​ភាព​ចាប់រំលោភ ជនរងគ្រោះ​រហូត​បាន​សម្រេច​។​

    ពេលនោះ​ឪពុក​ជនរងគ្រោះ​ត្រឡប់​មកពី​រក​ថ្នាំខ្មែរ​ទុក​សម្រាប់​ឱ្យ​ប្រពន្ធ​ដាំ​ផឹក​នៅ​​ពេល​សម្រាលកូន​រួច បានឃើញ​ជនល្មើស រត់​ចេញពី​គម្ពោធ​ព្រៃ​គេចខ្លួន រួចមក​ឪពុក​ជនរងគ្រោះ​ក៏បាន​បន្តដំណើរ​មកដល់​ផ្ទះ​ឃើញ​កូនស្រី​មាន​ឈាម​ហូរ​តាម​ទ្វារមាស​ក៏មាន​ការសង្ស័យ​លើ​ឈ្មោះ​ ខេន​សៅ​វណ្ណា​ ជា​អ្នក​ចាប់រំលោភ​កូន​គាត់​។​

    បន្ទាប់មក​ឪពុក​ជនរងគ្រោះ​ក៏បាន​យក​ជនរងគ្រោះ​ទៅ​មណ្ឌល​សុខភាព ឃុំ​ភ្នំ​បាត និង​រាយការណ៍​អំពី​រឿងហេតុ​មក​ប៉ូលិស​ប៉ុស្តិ៍​។ រហូតដល់​ម៉ោង​២៤​យប់ ថ្ងៃ ខែ​ឆ្នាំ ដដែល ក៏បញ្ជូន​ជនរងគ្រោះ​បន្តទៅ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​រាជធានី​ភ្នំពេញ។​

    លុះដល់​ថ្ងៃទី​១៣ ​តុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ ​និង​៤៥​នាទី​កម្លាំង​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​បញ្ជូន មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕
 

មតិយោបល់