1

បុរស​ស្រវឹងស្រា​ឈ្លោះ​ជាមួយ​ប្រពន្ធ មិន​អស់ចិត្ត យក​សាំង​ជះ​ដុត​រោង​បាយ​ចោល ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

    កណ្តាល ៖ បុរស​ស្រវឹងស្រា​ឈ្លោះ​ជាមួយ​ប្រពន្ធ មិន​អស់ចិត្ត យក​សាំង​ជះ​ដុត​រោង​បាយ​ចោល ត្រូវបាន​ប៉ូ​លិ​ស្រុក​ពញា​ឭ​ឃាត់ខ្លួន​ក្រោយ​បង្ក​សកម្មភាព​កាលពី​ថ្ងៃទី​១២​ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង៧ ​និង​៣០​នាទី​យប់​នៅ​ចំណ​ច​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។

    ប៉ូលិស​និ​យា​ថា ជនរងគ្រោះ​ឈ្មោះ ​វិ​ន ពៅ ភេទ​ស្រី អាយុ ​២៩​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ភ្នំ​ឃុំ ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។​

    ចំណែក​ជនល្មើស​ឈ្មោះ ​ងិន តុលា ហៅ​អ៊ុន​ ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​ផ្សារ​ដែក​ស្រុក​ពញាឮ ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា​នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនល្មើស​បាន​ផឹកស្រា​ស្រវឹង​រករឿង​ជេរ​បញ្ចោរ​ប្រពន្ធ និង​ក្រុមគ្រួសារ បន្ទាប់មក​ជនល្មើស​ក៏យក​សាំង​ចាក់​ដុត​នៅ​ចំណុច​រោង​បាយ​របស់ខ្លួន ប៉ុន្តែ​ត្រូវបាន​អ្នក​នៅ​ជិតខាង​ជួយ​ឃាត់​ទាន់។​

    រហូតដល់​វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​ជនល្មើស​ឈ្មោះ ​ងិន តុលា ក៏បាន​ធ្វើ​សកម្មភាព​យក​សាំង​មកចាក់​ដុត​រោង​លក់ដូរ​របស់​ខ្នួ​ន​ម្តងទៀត បណ្តាលឱ្យ​ខូចខាត ខណៈ​ពេលនោះកម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ជួយ​ពន្លត់ និង​ឃាត់ខ្លួន​ជនល្មើស​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ពញាឮ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់