adverise with khmeread Unnamed %282%29

រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​​ ៣ ​គ្រាប់​

    កណ្តាល ៖ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​៣​គ្រាប់​បន្ទាប់ពី​ទិញ​អាច​ម៌​ដី​មកចាក់ ប្រទះ​ឃ​ញ​នៅ​ថ្ងៃទី​១៣​ តុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមហ៊ុន​រោងចក្រ​ម៉េង​តុង​ស្ថិតនៅ​ភូមិ​លេខ​៣​ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​។

    ប៉ូលិស​និយាយថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ ម្ចាស់​រោងចក្រ​ខាងលើ​បាន​​ទិញ​អាច​ម៌​ដី​មកពី​ទួល​ក្រសាំង ហើយក៏មិនបាន​ដឹងថា មាន គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​ ០៣​ គ្រាប់ នៅលើ​រថយន្ត​ដឹក​ដី​ឡើយ ទើប​ដឹង​ក្រោយពេល​ចាក់​អាចម៍ដី​ចេញពី​រថយន្ត ក្រោយពេល ប្រទះ​រួច​តំណាង​ក្រុមហ៊ុន​ក៏បាន រាយការណ៍​មក​កម្លាំង​ប៉ុស្តិ៍ ដើម្បី​សហការ​យក​គ្រាប់​នោះ​ចេញ​។​

    បច្ចុប្បន្ន​ប៉ូលិស​ប៉ុស្តិ៍​យើង​បាន​យក​គ្រាប់​មិនទាន់​ផ្ទុះ ទាំងនោះ ចេញ​រក្សាទុក​នៅ​កន្លែង​សុវត្ថិភាព​ហើយ​៕

adverise with khmeread

មតិយោបល់