adverise with khmeread Unnamed

ជម្រើសជាតិ​កម្ពុជា​រំពឹង​រកបាន​៣​ពិន្ទុ​ពី​ជម្រើសជាតិ​ឡាវ​

    ភ្នំពេញ ៖ ថ្ងៃ​បើកឆាក​វគ្គ​ជម្រុះ​បឋម AFF Suzuki Cup នា​ថ្ងៃ​សៅរ៍​នេះ ក្នុងឋានៈ​ជា​ក្រុម​ម្ចាស់ផ្ទះ​, ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​៣​ពិន្ទុ​ពី​ក្រុម​ជម្រើស ជាតិ​ឡាវ នា​ថ្ងៃ​ប្រកួត​ថ្ងៃ​បើកឆាក នៃ​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​អាស៊ាន AFF Suzuki Cup ឆ្នាំ​២០១៦ វគ្គ​ជម្រុះ​បឋម ដែល​នឹង​ចូលមក​ដល់ នា​ថ្ងៃ​សៅរ៍ ទី​១៥ តុលា ចុង​សប្តាហ៍​នេះហើយ​រហូតដល់​ថ្ងៃទី​២១​តុលា​។​

    ព្រឹត្តិការណ៍​អន្តរជាតិ​នេះ ជាការ​ប្រកួត​វគ្គ​ជម្រុះ​បឋម ក្នុងចំណោម​៤​ប្រទេស គឺ​ម្ចាស់ផ្ទះ​កម្ពុជា​, ឡាវ​,​ប្រ៊ុយណេ និង​ទី​ម័​រ​ខាងកើត ដើម្បី​ដណ្តើម​កៅអី​តែមួយគត់ ឡើងទៅ​កាន់​វគ្គ​ចែក​ពូ​ល ក្នុង​ពូ​ល​B ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា វៀតណាម និង​ម៉ាឡេស៊ី ដែល​កំពុង​រង់ចាំ​ស្រាប់ ខណៈ​ពូ​ល​A រួមមាន​៖ ម្ចាស់ផ្ទះ​ហ្វីលីពីន​, ថៃ​, សិង្ហ​បុរី និង​ឥណ្ឌូណេស៊ី ដែល​វគ្គ​ចែក​ពូ​ល​នេះ​រៀបចំ​ដោយ​សហ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន ពីថ្ងៃ​ទី​១៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៧ ខែធ្នូ​ឆ្នាំ​២០១៦​។​

    សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​ជម្រុះ​បឋម​៤​ក្រុម នៅ​កីឡដ្ឋាន​ជាតិ​កម្ពុជា គឺ​ថ្ងៃ​សៅរ៍​ទី​១៥​តុលា មាន​២​ប្រកួត គឺ​ប្រ៊ុយណេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ទី​ម័​រ​ខាងកើត និង​កម្ពុជា​នឹងត្រូវ​ជួប​ជាមួយ​ឡាវ​។​

    ថ្ងៃ​អង្គា​រ៍ ទី​១៨​តុលា មាន​២​ប្រកួត គឺ​ទី​ម័​រ​ខាងកើត​ជួប​ជាមួយ​ឡាវ ខណៈ​ម្ចាស់ផ្ទះ​កម្ពុជា​នឹងត្រូវ​ប៉ះ ជាមួយ​ប្រ៊ុយណេ ហើយ​នៅ​ថ្ងៃ​សុក្រ ទី​២១​តុលា ក៏មាន​២​ប្រកួត​ដែរ ដោយ​ក្រុម​ឡាវ​ប៉ះ​ជាមួយ​ប្រ៊ុយណេ ហើយ កម្ពុជា​ប៉ះ​ជាមួយ​ទី​ម័​រ​ខាងកើត ដោយ​៦​ប្រកួត​នេះ​នឹងត្រូវ​ប្រកួត​នៅវេលា ម៉ោង ៣​និង​៣០​នាទី និង​វេលា​ម៉ោង ៦​ល្ងាច គ្រប់​ប្រកួត​ទាំងអស់​។​

    សូមបញ្ជាក់ថា សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​មួយ​នេះ​បាន​បង្កើន​ការ​ហ្វឹក ហាត់​ទាំង​នៅក្នុង​ទឹកដី​ខ្លួនឯង និង​ហ្វឹកហាត់​នៅ​ប្រទេស​សឹង្ហ​បុរី រួមទាំង​បានការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជា ច្រើន​ប្រកួត ដូចជា​ប្រកួត​ជាមួយ​ហុងកុង​២​ប្រកួត ទាំង​ក្នុង​ដី និង​ក្រៅ​ដី​ដោយ​ចាញ់​ទាំង​២​ប្រកួត ប៉ុន្តែ​បាន យកឈ្នះ​ក្រុម​ស្រីលង្កា ដោយ​លទ្ធផល ៤​ទល់​០ ក្នង​ឋានៈ​ជា​ម្ចាស់ផ្ទះ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​៕

adverise with khmeread

មតិយោបល់