adverise with khmeread Feature image

ធ្លាប់តែ​ឮ​ភួយ​សាច់ ឥឡូវ​មានវី​យ៉ូ​ឡុង​សាច់​ទៀត​!!

​    ​នារី​ស្រាត​ននលគក​ម្នា​ក់បាន​ប្រែខ្លួន​ទៅជា​វី​យ៉ូ​ឡុង​គួរឱ្យ​គយគន់ ដោយ​ពុំ​ប្រើ​អ្វី​ក្រៅតែពី​ថ្នាំ​ពណ៌​នោះឡើយ​។  រូបភាព​បន្លំ​ភ្នែក​មិនគួរ​ឱ្យ​ជឿ​នេះ​គឺជា​ស្នាដៃ​របស់​ជាងគំនូរ​លើ​ដងខ្លួន ឈ្មោះ លោកស្រី Anke Catesby មកពី​ទីក្រុង Brisbane អូស្ត្រាលី​។ 

​    ​ជាង​គូររូប​លើ​ដងខ្លួន​រូបនេះ​បាន​ចំណាយពេល​អស់ ៣ ម៉ោង​ប្រែក្លាយ​តារា​បង្ហាញ​ម៉ូដ នាង Tara Mills ឱ្យទៅជា​ឧបករណ៍​តន្ត្រី​ដ៏​ស្រើបស្រាល​នេះ​ឡើង​។ 

​     វិចិត្រករ​មិន​អាជីព​រូបនេះ​បាន​ផុសគំនិត​ក្នុងការ​ប្រែក្លាយ​មិត្តភក្តិ​របស់គាត់​ឱ្យក្លាយ​ជា​វី​យ៉ូ​ឡុង​សាច់ បន្ទាប់ពី​សម្គាល់​ឃើញ​ភាពស្រដៀងគ្នា​ដ៏​ប្លែក​រវាង​ឧបករណ៍​តន្ត្រី​វី​យ៉ូ​ឡុង និង​រាងកាយ​ដ៏​សិច​ស៊ី​របស់​មិត្ត​គាត់ ខណៈ​កំពុង​សម្លឹង​មើលទៅ​រូបភាព​ស​ខ្មៅ​មួយចំនួន​។ 

​    ​ជាមួយ​ជក់​គូររូប​មួយ​ដើម រូបភាព​វី​យ៉ូ​ឡុង​សាច់​ដ៏​អស្ចារ្យ​ក៏ត្រូវ​បាន​បង្កើតឡើង​ចេញពី​ខ្នង​ល្វត​ល្វន់​របស់​នាង Tara ខណៈ​មិត្តភក្តិ​ម្នាក់ទៀត​របស់លោក​ស្រី គឺ​លោក Jo Sparrow បាន​ធ្វើជា​សម្តែង​កូដ​វី​យ៉ូ​ឡុង​សាច់​ដ៏​ស្រៀវ​ស្រើប​នេះ​។  

​    ​ជាងគំនូរ​លើ​សាច់​អាយុ ៤៧ ឆ្នាំ​រូបនេះ​បាន​និយាយថា "​ខ្ញុំ​បាន​រាវរក​មើលរូប​ភាព​ស​ខ្មៅ​មួយចំនួន​សម្រាប់​គូររូប នៅពេល​ខ្ញុំ​ឃើញ​រូបភាព​ស្រាត​មួយចំនួន​ថត​ក្នុង​របៀបៗ​នេះ វា​ក៏បាន​ធ្វើឱ្យ​ខ្ញុំ​នឹកឃើញ​ដល់​មនុស្ស​ម្នាក់​លេង​វី​យ៉ូ​ឡុង​សាច់​បែបនេះ​តែម្តង​"៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់