adverise with khmeread 1

កំហុស​ធំ​បំផុត​ទាំង ១០ ក្នុងការ​សម្រក​ទម្ងន់ ដែល​អ្នក​គួរ​ចៀស​ឱ្យបាន​

    ​ការ​សម្រក​ទម្ងន់​អាច​សម្រេចចិត្ត​ធ្វើបាន​ភ្លាមៗ​មិន​ចាំ​ស្អែក​នោះទេ​។ ពេលខ្លះ​ការចាប់ផ្ដើម​គឺ​ល្អឥតខ្ចោះ​ណាស់ ប៉ុន្ដែ​យូរៗ​ទៅ​លែងមាន​ទឹកចិត្ត​សម្រក​តទៅទៀត​ នោះ​ហើយ​ជា​បញ្ហា​។​

​    ​ទាំងអស់នោះ​គឺ​ដោយសារ​លោកអ្នក​មិនបាន​រៀបចំ​គម្រោង​។ មាន​កត្តា​មួយចំនួន​អ្នក​បានធ្វើ​ខុស​ធ្ងន់ធ្ងរ​ណាស់ ហើយ​វា​គឺជា​កំហុស​ដ៏​ធំ​បំផុត​នៅពេល​អ្នក​សម្រក​ទម្ងន់​។​

​    ​ខាងក្រោម​នេះ​គឺជា​កំហុស​ដ៏​ធំ​បំផុត​ទាំង ១០ ដែល​អ្នក​គួរ​ចៀសវាង​។​

​    ​១. មិន​បរិភោគ​អាហារ​ពេលព្រឹក​។​
​    ​២. ពឹង​លើ​អាហារ​និង​ភេសជ្ជៈ​សម្រក​ទម្ងន់​ខ្លាំងពេក​។​
​    ​៣. គេង​មិន​គ្រប់គ្រាន់​។​
​    ​៤. ស្ត្រេ​ស​ខ្លាំង​។​
​    ​៥. មិន​ខ្វល់​រឿង​ទទួលទាន​អាហារ​មាន​ប្រូតេអ៊ីន​។ ប្រូតេអ៊ីន​មួយចំនួន​ដើរតួនាទី​ជា​អ្នក​ដុត​ជាតិ​ខ្លាញ់ ប្រសិនបើ​អ្នក​តម​អាហារ​ប្រភេទ​នេះ​គឺ​មិន​ត្រឹមត្រូវ​ទេ​។​
​    ​៦. ធ្វើឱ្យ​ខ្លួនឯង​ខ្វះ​ជាតិ​ទឹក​។​
​    ​៧. ផឹកទឹក​ផ្លែឈើ​កែច្នៃ គ្មាន​ជាតិ​សរសៃ និង​ប្រូតេអ៊ីន ដែល​ធាតុ​ទាំងពីរ​ដើរតួនាទី​សំខាន់​ក្នុងការ​សម្រក​ទម្ងន់​។​
​    ​៨. ពឹងផ្អែក​តែ​លើ​លំ​ហាត់ប្រាណ​មួយ​មុខ​គត់​។ ធ្វើ​លំ​ហាត់ប្រាណ​ដោយ​គ្មាន​អាហារ​បំប៉ន ឬក៏​គេង​មិន​គ្រប់គ្រាន់ ។​ល​។ ក៏​មិនកើត​ដែរ មានតែ​ធ្វើឱ្យ​ធាត់​ថែម​។​
​    ​៩. ធ្វើ​លំ​ហាត់ប្រាណ​ដដែលៗ អត់​មាន Update ថ្មី​។​
​    ​១០. ហាត់ប្រាណ​ពីថ្ងៃ​ចន្ទ​ដល់​សោ​រ៍ និង​តម​អាហារ​ឡើង​ហំ ប៉ុន្ដែ​ដល់​ថ្ងៃអាទិត្យ​ញ៉ាំ​អាហារ​សរុប​មាន​ទាំង ភី​ហ្សា ទឹកក្រូច រប​ស់មានជាតិ​ខ្លាញ់ ។​ល​។ ហាត់ប្រាណ ១០ ជាតិ​ទៀត​ក៏​អត់​ស្រក​ដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់