adverise with khmeread 0

ញាក់សាច់​! ឥឡូវនេះ​មហាសេដ្ឋី​ចិន​កើនឡើង​ច្រើនជាង​មហាសេដ្ឋី​អាមេរិក​ទៅទៀត​

    ​បញ្ជី​ឈ្មោះ​អ្នក​មាននៅ​ប្រទេស​ចិន​បានបង្ហាញ​ម្តង​ទៀតថា ប្រទេស​នេះ​មាន​សេដ្ឋី​ពាន់​លាន​ដុល្លារ​ច្រើនជាង​សហរដ្ឋអាមេរិក ហើយ​គម្លាត​ចំនួន​អ្នកមាន​រវាង​ប្រជាជាតិ​ទាំងពីរ​ដាច់​ឆ្ងាយ​ពីគ្នា​ច្រើន​។​

​    ​មហាសេដ្ឋី​អចលនទ្រព្យ​គឺ​លោក Wang Jianlin ម្ចាស់​ក្រុមហ៊ុន Dalian Wanda ស្ថិតនៅ​លេខ​មួយ​ក្នុង​បញ្ជី​សេដ្ឋី​ពាន់​លាន​ចំនួន ៥៩៤ នាក់​នៅ​ប្រទេស​ចិន​នាំមុខ​សេដ្ឋី​ពាន់​លាន​ដុល្លារ​ចំនួន ៥៣៥ ក្នុង​សហរដ្ឋអាមេរិក​។​

​    ​លោក Jack Ma ម្ចាស់​ក្រុមហ៊ុន Alibaba ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​ពីរ ជាមួយ​ទ្រព្យសម្បត្តិ​របស់គាត់​បា​ន​កើនឡើង​ចំនួន ៤១ ភាគរយ​តាំងពី​ឆ្នាំមុន​។​

​    ​បញ្ជី​ប្រចាំ​ឆ្នាំនេះ​ត្រូវបាន​ចងក្រង​ឡើង​ដោយ​ទស្សនាវដ្ដី​នៅ​ស៊ា​ង​ហៃ Hurun ហើយ​ទីភ្នាក់ងារ​មួយ​នេះ​តែង​ត្រូវបាន​ប្រៀបធៀប​ជាមួយ​ទស្សនាវដ្ដី Forbes របស់​អាមេរិក​។​

​    ​កាលពីដើម​ឆ្នាំនេះ ទស្សនាវដ្ដី​មួយ​នេះ​បាន​បញ្ចេញ​បញ្ជី​អ្នកមាន​ពិភពលោក ដោយ​បង្ហាញថា ចំនួន​សេដ្ឋី​ពាន់​លាន​នៅ​ចិន​មាន​ចំនួន​ច្រើនជាង​នៅ​សហរដ្ឋអាមេរិក​ជា​លើកដំបូង​។ យ៉ាងណាក្តី មិនមាន​អ្នកមាន​កំពូល​ចិន​ណា​ម្នាក់​ស្ថិតនៅក្នុង​បញ្ជី​អ្នកមាន​បំផុត​ទាំង ២០ នៅលើ​ពិភពលោក​ឡើយ​៕

​ប្រភព​៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់