adverise with khmeread 0

នេះ​ជា​អ្វីដែល​នឹង​កើតឡើង ក្រោយ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ៥ ឆ្នាំ​ដំបូង​

    ​អ្នកអាន​ព័ត៌មាន​ទូរទស្សន៍​រុស្ស៊ី លោក Dmitry Kiselyov បាន​ព្រមាន​សហរដ្ឋអាមេរិក​ថា "​រាល់​ឥរិយាបថ​ឥត​អៀនខ្មាស់​" ណាមួយ​ប្រព្រឹត្ត​ដាក់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​អាច​នាំឱ្យ​កើតសង្គ្រាម​នុយក្លេអ៊ែរ​។ 

​    ​ការលើកឡើង​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​អាមេរិក John Kerry និយាយថា រុស្ស៊ី និង​ស៊ី​រី​ត្រូវតែ​ប្រឈម​ការស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​សម្រាប់​ការវាយប្រហារ​ថ្មីៗ​នេះ​លើ​ប្រជាជន​ស៊ីវិល​ស៊ី​រី​។ 

​    ​ឥឡូវ​ងាក​មក​និយាយ​អំពី​ផលប៉ះពាល់​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​វិញ​។ ការសិក្សា​ឆ្នាំ ២០១៤ មួយ​បាន​លើកឡើងថា ករណី​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​ក្នុង​តំបន់​មាន​ដែន​កំណត់​មួយ​គឺ​រវាង​ប៉ា​គី​ស្ថាន និង​ឥណ្ឌា គ្រាប់​នុយក្លេអ៊ែរ​ប្រហែល ១០០ គ្រាប់​អាច​នឹង​ធ្លាក់​ក្នុងប្រទេស​ទាំងពីរ​។ 

​    ​ជាការ​ពិត ជម្លោះ​នេះ​គឺ​នៅ​តូច​ជាង​ជម្លោះ​រវាង​អាមេរិក​និង​រុស្ស៊ី​ទេ​។ 

​    ​ចុះបើ​យក្ស​ទាំងពីរ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ តើ​នឹងមាន​អ្វី​កើតឡើង​?

​    ​ក្រៅពី​ស្លាប់​មនុស្ស​រាប់ម៉ឺន​នាក់ កាបូន​ខ្មៅ ៥ មេ​ហ្គា​តោន (៥ លាន​តោន​) នឹង​ទម្លុះ​ចូល​បរិយាកាស​។ កាបូន​ខ្មៅ​ស្រូបយក​កម្តៅ​ពី​ពន្លឺព្រះអាទិត្យ មុនពេល​កាបូន​ទាំងនោះ​ចុះមក​ដល់​ផែនដី ខណៈ​កាបូន​ខ្លះ​ត្រឡប់​ទៅលើ​មេឃ​វិញ​ក្លាយជា​ភ្លៀង​។ 

​    ​វា​នឹង​ធ្វើឱ្យ​អាកាសធាតុ​លើ​ផែនដី​ត្រជាក់​ខ្លាំង​។ អាកាសធាតុ​ជុំវិញ​ផែនដី​នឹង​ចុះ​ទាប​សល់​តែ​ប៉ុន្មាន​អង្សារ​ប៉ុណ្ណោះ​។ កត្តា​អាកាសធាតុ​ចុះ​ទាប​នឹង​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ដំណាំ​លើ​ពិភពលោក គួបផ្សំ​ជាមួយនឹង​ការ​កក​នៃ​ទឹកកក​កើនឡើង​ខ្លាំង​ជាង​មុន​។ 

​      ក្រៅពីនេះ ស្រទាប់​អូហ្សូន​ផែនដី​នឹង​ស្តើង​ប្រហែល ២០ ទៅ ២៥ ភាគរយ​ក្នុង​រយៈពេល ៥ ឆ្នាំក្រោយ​សង្គ្រាម​នុយក្លេអ៊ែ​រ​។ 

​    ​ការ​រលាក​នឹង​កម្តៅថ្ងៃ និង​ជំងឺមហារីក​ស្បែក​នឹង​កើនឡើង​ច្រើន ដោយសារ​ស្រទាប់​អូហ្សូន​កាន់តែ​ស្តើង​នៅ​ឆ្នាំក្រោយៗ​មកទៀត ហើយ​ដំណាំ​តិចតួច​ប៉ុណ្ណោះ​អាច​ដាំ​ដុះ​បាន​។ ប្រការនេះ​នឹង​នាំទៅដល់​កង្វះខាត​ស្បៀង និង​គ្រោះ​ទុរ្ភិក្ស​ក្នុង​តំបន់​ជាច្រើន​។ 

​    ​ចុងបញ្ចប់ សង្គ្រាម​នុយក្លេអ៊ែរ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​មិន​នឹកស្មាន​ដល់ ហើយ​គ្មាន​នរណា​ស្រមៃ​ចង់ឱ្យ​សង្គ្រាម​បែបនេះ​ផ្ទុះឡើង​នោះឡើយ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់