adverise with khmeread 1

រឿងនេះ​កើតឡើង​តែ​ពេល​ត្រៀម​សង្គ្រាម​ប៉ុណ្ណោះ​! ពូ​ទីន​ប្រាប់​មន្ត្រី​ខ្លួន​នៅក្រៅ​ប្រទេស​ឱ្យ​នាំ​គ្រួសារ​ត្រឡប់មក​ស្រុក​វិញ​!

    ​រុស្ស៊ី​បាន​ប្រាប់​មន្ត្រី​របស់ខ្លួន​ឱ្យ​នាំ​គ្រួសារ​របស់​ពួកគេ​ទៅកាន់​ស្រុកកំណើត​វិញ ចំពេល​សង្គ្រាម​សកលលោក​ថ្មី​អាច​នឹង​កើតឡើង​។​

​    ​ការអះអាង​នេះ​ត្រូវបាន​រាយការណ៍​ដោយ​វេ​ប​សាយ​ព័ត៌មាន​រុស្ស៊ី​មួយ​បន្ទាប់ពី​ការព្រមាន​ពី​លោក Mikhail Gorbachev អតីត​មេដឹកនាំ​សូ​វៀត ដែល​បាន​និយាយថា ពិភពលោក​បាន​ស្ថិតនៅ​ចំណុច​គ្រោះថ្នាក់​បំផុត​ជុំវិញ​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក​។​

​    ​លោកពូ​ទីន​បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​បារាំង​ជុំវិញ​ជម្លោះ​មួយ​អំពី​សកម្មភាព​ប្រទេស​របស់គាត់​នៅក្នុង​ប្រទេស​ស៊ី​រី​។ រុស្ស៊ី​ក៏បាន​ចល័ត​កាំជ្រួច​ដែលមាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មក​កៀក​ព្រំដែន​ប៉ូឡូញ​ដែរ​។​

​    ​វេ​ប​សាយ znak.com និយាយថា មនុស្ស​ដែល​ធ្វើការ​នៅក្រៅ​ប្រទេស​គួរ​បញ្ជូន​គ្រួសារ​របស់​ពួកគេ​ត្រឡប់មក​ស្រុកកំណើត​វិញ ហើយ​ក្មេងៗ​គួរតែ​ឈប់​ពីសា​លាប​រទេស​។ វេ​ប​សាយ​នេះ​បាន​និយាយទៀតថា អ្នក​ដែល​មិនអាច​ធ្វើបាន​នឹង​ប្រឈមមុខ​មិនបាន​ឡើង​តំណែង​៕

​ប្រភព​៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់