adverise with khmeread 1

មិនគួរ​ឱ្យ​ជឿ​! ទឹក​ស្លឹក​ល្ហុង​អាច​កម្ចាត់​ដុំ​សាច់​មហារីក​ពោះវៀនធំ​

    ​ស្ត្រី​ថៃ​អាយុ ៦២ ឆ្នាំ​ម្នាក់​បានកើត​ជំងឺមហារីក​ពោះវៀនធំ ប៉ុន្តែ​ដោយសារ​គាត់​មាន​បញ្ហា​បេះដូង មិនអាច​វះកាត់​បាន ទើប​វេជ្ជបណ្ឌិត​ណែនាំ​ឱ្យទទួល​ទាន​ទឹក​ស្លឹក​ល្ហុង​ជំនួស​វិញ​។ 

​    ​គ្រាន់តែ​ពិសា​ទឹក​ស្លឹក​ល្ហុង​បាន ៥ ទៅ ៦ ថ្ងៃ អា​ការៈឈឺ​ពោះវៀនធំ​ក៏​ធូរស្រាល​ជាង​មុន អា​ការៈចង់​ក្អួតចង្អោរ​ក៏​បាត់អស់​។ ក្រោយ​គាត់​ពិសា​ទឹក​ស្លឹក​ល្ហុង​បាន ១ ឆ្នាំ គាត់​ក៏​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ​ម្តងទៀត​គឺ​សឹងតែ​រក​មិនឃើញ​ដុំ​សាច់​មហារីក​ពោះវៀនធំ​។ 

​    ​* វិធី​ធ្វើ​ទឹក​ស្លឹក​ល្ហុង​
​    ​- យក​ស្លឹក​ខ្ចី​ល្មម កុំ​ចាស់​ពេក ៧ សន្លឹក លាង​ឱ្យ​ស្អាត រួច​ហាល​ឱ្យ​ស្ងួត​ទឹក​។ 

​    ​- ហាន់​ស្លឹក​នេះ​ឱ្យ​ល្អិតៗ​។​
​    ​- ដាក់​ទឹក​ចូល​ឆ្នាំង ២ លីត្រ រួច​ចាក់​ស្លឹក​ល្ហុង​ចូល ដាំ​ឱ្យ​ពុះ តែ​គម្រប​ត្រូវ​គ្រប​ពាក់កណ្តាល​ឆ្នាំង​បាន​ហើយ​។​
​    ​- បន្ទាប់មក​ចាក់ទឹក​ដាំ​រួច​នោះ​ក្នុង​កែវ​មាន​គម្រប យក​ក្លាសេ​ឱ្យ​ត្រជាក់ ៤ ថ្ងៃ​។​
​    ​- ផឹក​មួយថ្ងៃ ៣ ស្លាបព្រា​បាយ ព្រឹក​មួយ​ស្លាបព្រា​បាយ ថ្ងៃមួយ​ស្លាបព្រា​បាយ និង​ល្ងាច​មួយ​ស្លាបព្រា​បាយ មុន​ទទួលទាន​អាហារ​។ ពិសា​រាល់ថ្ងៃ​កុំបី​ខាន ហើយ​រយៈពេល​មួយឆ្នាំ​ក្រោយ លោកអ្នក​អាច​ទៅពិនិត្យ​មើលជំងឺ​ម្តងទៀត ហើយ​ប្រៀបធៀប​ពេល​ពិនិត្យ​ដំបូង និង​ពិនិត្យ​មួយឆ្នាំ​ក្រោយ​ខុសគ្នា​កម្រិតណា​។ 

​    ​* អត្ថប្រយោជន៍​ស្លឹក​ល្ហុង​
​    ​ស្លឹក​ល្ហុង​ជា​ប្រភព​នៃ​កាក​សរសៃ​ហ្វា​យ​បឺ វីតាមីន C, A, E និង Folate និង​សម្បូរ​នូវ​សារធាតុ​អង់​ទី​អុកស៊ីដ​ង់ Flavonoid និង Carotenes​។​

​    ​១. ព្យាបាល​ជំងឺគ្រុនឈាម​
​    ​២. ព្យាបាល​ជំងឺគ្រុនចាញ់​
​    ​៣. ប្រឆាំង​ជំងឺមហារីក​មួយចំនួន​
​    ​៤. ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​
​    ​៥. កម្ចាត់​រាល់​បាក់តេរី និង​ប៉ារ៉ាស៊ីត​ក្នុង​រាងកាយ​
​    ​៦. កម្ចាត់​ផ្តាសាយ​
​    ​៧. កម្ចាត់​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​
​    ​៨. បន្ធូរបន្ថយ​ការឈឺចាប់​ពេល​មក​រដូវ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់