Tamika cross doctor plane 3qd

បុរស​ម្នាក់​ប៊ិះ​ក្ស័យ​ជីវ៉ា ដោយសារ​បុគ្គលិក​យន្តហោះ មិន​ព្រម​ជឿថា​ស្ត្រី​ស្បែក​ខ្មៅ​ម្នាក់​នោះ​ជា​វេជ្ជបណ្ឌិត​

    ​ឆ្មប​នៅ​ទីក្រុង Houston គឺ​អ្នក​គ្រូពេទ្យ​ឈ្មោះ Tamika Cross បាន​ចាក​ចេញពី​ទីក្រុង Detroit តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Delta ហើយ​ពេលធ្វើ​ដំណើរ បុរស​ម្នាក់​ស្រាប់តែ​បាត់មាត់បាត់ក​ឈឹង​។ អ្នកគ្រូ​ពេទ្យ​បាន​ចូលខ្លួន​ដើម្បី​សង្គ្រោះ ប៉ុន្តែ​ត្រូវបាន​រារាំង​ដោយ​បុគ្គលិក​យន្តហោះ​ម្នាក់​ដែល​សង្ស័យ​ជាខ្លាំង​ទៅលើ​អ្នកគ្រូ​ពេទ្យ​ស្បែក​ខ្មៅ​ថា មិនមែនជា​គ្រូពេទ្យ​។​

​    ​អ្នកគ្រូ​បង្រៀន​ម្នាក់​បាន​រ៉ាយរ៉ាប់​ថា អំឡុង​ហោះហើរ មាន​មនុស្ស​ម្នាក់​ស្រាប់តែ​ស្រែ​ករក​ជំនួយ​។ ម្នាក់​ដែល​ស្រែក​នោះ​គឺ​ប្តី​របស់គាត់​បាន​បាត់បង់​ស្មារតី ហើយ​អ្នក​គ្រូពេទ្យ​ជា​មនុស្ស​ដែល​ចូលចិត្ត​ជួយ​អ្នកដទៃ​។ នៅពេលនោះ​អ្នកបម្រើ​នៅលើ​យន្តហោះ​ម្នាក់​បាន​និយាយថា ឱ្យ​អ្នកដំណើរ​ទាំងអស់​ស្ងប់​អារម្មណ៍ វា​គ្រាន់តែ​ជាការ​ដេក​មមើ​ល​ប៉ុណ្ណោះ បុរស​នេះ​នឹងមិន​មានរឿង​ហេតុ​អាក្រក់​កើតឡើង​ឡើយ ហើយ​អ្នកស្រី Tamika ក៏បាន​សង្កេតមើល​អាកា​រៈ​បុរស​ម្នាក់​នោះ​យ៉ាង​ល្អិតល្អន់​។​

​    ​ប៉ុន្តែ​ប៉ុន្មាន​នាទី​ក្រោយមក បុរស​ម្នាក់​នោះ​បាត់បង់​ស្មារតី​ម្តងទៀត ហើយ​អ្នក​បម្រើការ​យន្តហោះ​បាន​ស្រែ​ករក​គ្រូពេទ្យ​នៅលើ​យន្តហោះ​។ Tamika ក៏បាន​លើកដៃ ប៉ុន្តែ​នារី​ម្នាក់​នោះបាន​និយាយថា នាង​រកតែ​អ្នកជំនាញ​ពិតប្រាកដ​តែប៉ុណ្ណោះ​។ ក្រោយមក​អ្នក​បម្រើការ​រូបនោះ​ក៏​ស្រែក​រក​អ្នកជំនាញ​ម្តងទៀត ហើយ​អ្នកស្រី Tamika ក៏បាន​ស្ម័គ្រចិត្ត​ម្តងទៀត​។ អ្នកបម្រើ​រូបនោះ​ក៏​ភ្ញាក់ផ្អើល​ហើយ​និយាយ​បែប​ឌឺដង​ថា "​តើ​អ្នកឯង​ពិតជា​គ្រូពេទ្យ​មែន​ទេ​?" អ្នកស្រី​បាន​តប​ថា "​ចា៎​មែនហើយ​!"​។ អ្នកបម្រើ​ស្រី​ម្នាក់​នោះ​ក៏​សុំ​មើល​លិខិត​សម្គាល់​ខ្លួន​របស់ Tamika ខណៈ​ជនរងគ្រោះ​កំពុង​ត្រូវការ​ជំនួយ​ជាបន្ទាន់​។​

​    ​អ្នកស្រី​បាន​តប​ថា គាត់​ជា​ឆ្មប​នៅ​ទីក្រុង Houston ហើយ​គាត់​មក​ទីក្រុង Detroit ដើម្បី​ចូលរួម​មង្គលការ​។ យ៉ាងណាក្តី​ពេល​កំពុង​ឈ្លោះ​គ្នា​នោះ មាន​បុរស​ស្បែក​សម្នាក់​បាន​ចូលខ្លួន​ហើយ​និយាយថា រូបគេ​នោះ​ជា​គ្រូពេទ្យ ហើយ​រំពេច​នោះ​អ្នកបម្រើ​រើសអើង​លើ​យន្តហោះ​បាន​និយាយ​មកកាន់​អ្នកស្រី Tamika ថា "​អរគុណ​បំណងល្អ​របស់​អ្នកស្រី ប៉ុន្តែ​នៅពេលនេះ​គាត់​អាចជួយ​ពួកយើង​បាន​ហើយ ហើយ​គាត់​ថែមទាំង​មាន​ប័ណ្ណសម្គាល់ខ្លួន​ទៀតផង​"​។ ប៉ុន្តែ​អ្នកស្រី Tamika បាន​និយាយថា​បុរស​ម្នាក់​នោះ​មិនបាន​បង្ហាញ​ប័ណ្ណ​អ្វី​នោះឡើយ ហើយ​អ្នកស្រី​ក៏បាន​ត្រឡប់​ទៅ​កៅអី​គាត់​ទាំង​ក្តៅក្រហាយ​។​

​    ​បន្ទាប់មក​នារី​បម្រើការ​លើ​យន្តហោះ​រើសអើង​រូបនោះ​ក៏បាន​សួរ​អ្នកស្រី Tamika ថា​តើ​គួរ​ធ្វើ​ដូចម្តេច​ទៀត​នៅ ១០ នាទី​ក្រោយ ហើយ​គាត់​បាន​ប្រាប់​នាង​ថា យើង​ត្រូវការ​ឧបករណ៍​ពិនិត្យ​ឈាម​។ នាង​ម្នាក់​នោះ​ក៏បាន​ត្រឡប់មកវិញ​ដើម្បី​រាយការណ៍​ពី​សម្ពាធ​ឈាម ហើយ​ពួកគេ​រក​មិនឃើញ​ឧបករណ៍​ពិនិត្យ​ឈាម Glucometer ឡើយ ដូច្នេះ​អ្នកស្រី​ក៏បាន​ពិនិត្យ​អ្នកជំងឺ​តាមផ្លូវ​រហូតមក​។​

​    ​ក្រោយមក អ្នកបម្រើ​រូបនោះ​ក៏​បានមក​សុំទោស​អ្នកស្រី Tamika ជាច្រើនលើក​ជាច្រើន​សារ ហើយ​ជូន​អ្នកស្រី​នូវ​កម្មវិធី​បញ្ចុះ​តម្លៃ​ពិសេស SkyMiles របស់​ក្រុមហ៊ុន Delta ប៉ុន្តែ​គាត់​បាន​បដិសេធ​៕

ប្រភព​៖ facebook

មតិយោបល់