adverise with khmeread 0

ប្រើ​ទឹក​នេះ​បាញ់​វា​ទៅ នឹង​លែងមាន​រុយ​មក​រំខាន​តទៅទៀត​ហើយ​!

​    ​សត្វ​រុយ​គឺជា​សត្វល្អិត​ចង្រៃ និង​ជា​ភ្នាក់ងារចម្លងមេរោគ​។ វា​អាច​ចម្លងជំងឺ​ដូចជា ជំងឺ​អាសន្នរោគ រាគ​មួល គ្រុនពោះវៀន និង​រាគរូស​។ ក្រៅពីនេះ​វា​អាច​ឆ្លង​មេរោគ​លើ​ភ្នែក​ទៀតផង​។​

​    ​យ៉ាងណាមិញ វិធី​ដេញ​រុយ​ល្អ​បំផុត តាមរយៈ​គ្រឿងផ្សំ​ខាងក្រោម​នេះ​៖
​    ​- ដប​ទឹក​សម្រាប់​បាញ់​ទទេរ ១ 
​    ​- ឈើអែម ១ បន្ទះ​

​    ​- ទឹកសាប៊ូ ១០ ដំណក់​
​    ​- ទឹកខ្មេះ​ស ១ កែវ និង ទឹក ១ កែវ​។​

​    ​អ្នក​គ្រាន់តែ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ដាក់​ក្នុង​ដប ក្រឡុក​ឱ្យ​សព្វ​។ បាញ់​ទឹក​នោះ​លើ​រុយ​តែម្ដង ចាំមើល​អ្នកនឹង​ឃើញ​ធា្ល​ក់​ពេញ​ដី​។​

​    ​* ចំណុច​បន្ថែម​ដើម្បី​រក្សា​ផ្ទះ​កុំ​ឱ្យមាន​រុយ​៖
​    ​- រក្សា​បរិវេណ​ផ្ទះ​ឱ្យ​ស្អាត និង​អនាម័យ​។​
​    ​- សំរាម​និង​ធុងសំរាម​គឺជា​កន្លែង​ដែល​រុយ​ចូលចិត្ត​។ ហេតុនេះហើយ​ត្រូវ​ខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ បោះ​វា​ចោល​នៅ​កន្លែង​ដែល​ឆ្ងាយ​ពី​ផ្ទះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់