adverise with khmeread Ss

លោកយាយ​ម្នាក់នេះ​ចិត្តល្អ​ហួស ឱ្យ​សណ្តែកដី​ទៅ​អ្នក​កំលោះ​នេះ​ហូប​ឡើង​ហល់​! ពេល​សួរ​មូលហេតុ​គាត់​ចិត្តល្អ​ម្ល៉េះ ឆ្អែត​បាយ​!

    ​នៅ​ថ្ងៃមួយ​មាន​បុរស​ម្នាក់​កំពុង​អង្គុយ​អាន​សៀវភៅ​នៅលើ​រថយន្តក្រុង ហើយ​រំពេច​នោះ​មាន​មនុស្សម្នា​ក់កេះ​ស្មា​គាត់​។ បុរស​នោះបាន​ងាកក្រោយ ហើយក៏​ឃើញ​លោកយាយ​វ័យ​ចំណាស់​ម្នាក់​។ លោកយាយ​នោះបាន​និយាយ​ទៅកាន់​រូបគេ​ថា "​ចៅ​ឯង​ចង់​ញ៉ាំ​សណ្តែកដី​អត់ យើង​មាន​នំ​សណ្តែកដី​ដែល​ចៅ​ប្រហែល​ចូលចិត្ត​"​។​

​    ​បុរស​នោះបាន​តប​វិញ​ថា "​បាទ​! ខ្ញុំ​ចង់​ញ៉ាំ​"​។ បន្ទាប់មក​លោកយាយ​នោះ​ក៏​បានឱ្យ​សណ្តែកដី​មួយ​ក្តាប់​ធំ ហើយក៏​ត្រឡប់​ទៅ​អង្គុយ​ជា​មិត្តភក្តិ​របស់គាត់​។ បុរស​ម្នាក់​នោះបាន​គិតក្នុងចិត្ត​អំឡុង​ទំពារ​សណ្តែកដី​ថា "​លោកយាយ​ពិតជា​ចិត្តល្អ​មែន​"​។​

​    ​ប៉ុន្មាន​នាទី​ក្រោយមក បុរស​ម្នាក់​នោះ​ក៏មាន​អារម្មណ៍​ថា មាន​គេ​កេះ​ស្មា​ម្តងទៀត ហើយ​ពេល​ងាកមើល លោកយាយ​ដដែល​បានបង្ហាញ​ខ្លួន ហើយ​គាត់​ក៏​បានឱ្យ​សណ្តែកដី​ទៅកាន់​បុរស​នោះ​។ បុរស​នោះបាន​ទទួលយក​យ៉ាង​ពេញចិត្ត ហើយ​លោកយាយ​ក៏​ត្រឡប់​ទៅ​អង្គុយ​ជាមួយ​មិត្តភក្តិ​គាត់​វិញ​។​

​    ​១០ នាទី​ក្រោយមក លោកយាយ​កេះ​ស្មា​បុរស​នោះ​ម្តងទៀត ហើយ​ឱ្យ​សណ្តែកដី​ទៅឱ្យ​បុរស​នោះ​ម្តងទៀត​។​

​    ​ដោយ​ឆ្ងល់​ក្នុង​ចិត្ត បុរស​នោះបាន​សួរ​លោកយាយ​ថា "​ហេតុ​អី​លោកយាយ​មិន​ពិសា​ខ្លួនឯង​?" លោកយាយ​បាន​តប​វិញ​ថា "​ព្រោះ​យាយ​អត់​មាន​ធ្មេញ​ទេ​"​។ បុរស​នោះ​ក៏​សួរ​ទៀតថា "​ចុះ​ហេតុអ្វី​លោកយាយ​ទិញ​សណ្តែកដី​ទាំងនេះ​មក​ធ្វើ​ស្អី​?"​។ លោកយាយ​តប​ថា "​អូ ព្រោះ​យាយ​ចូលចិត្ត​សូកូឡា​ដែល​ស្រូប​នៅ​ជុំវិញ​សណ្តែកដី​ទាំងនេះ​ប៉ុណ្ណោះ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់