adverise with khmeread 22

អ្នក​ប្រហែល​មិនទាន់​ដឹង​ទេ​! អនុវត្ត​វិធី​លៀងមុខ​ទាំង ១៤ ចំណុច​នេះ សម្រស់​លោកអ្នក​នឹង​មើលទៅ​ក្មេង​ជាង​វ័យ​ដល់​ទៅ ១០ ឆ្នាំ​

    ​ប្រសិនបើ​អ្នក​ចង់​ក្មេង​ជាង​វ័យ និង​នៅតែមាន​ស្បែក​ចាំ លោកអ្នក​គួរតែ​ផ្លាស់ប្ដូរ​ទម្លាប់​ទាំងនេះ ដើម្បី​ថែរក្សា​ស្បែក​របស់​អ្នក​។ គ្មានអ្វី​ត្រូវ​សង្ស័យ​ទេ ដែល​លោកអ្នក​ត្រូវ​ថែរក្សា​ស្បែក​រៀងរាល់​ថៃ្ង​។ ល្បិច​ទាំងនេះ​អ្នក​ប្រហែល​មិនទាន់​ដឹង​ទេ ប៉ុន្ដែ​វា​អាចជួយ​ឱ្យ​ស្បែក​របស់​អ្នក​ទន់ និង​ក្មេង​ជាង​វ័យ​បាន​។​

​    ​១. ពេល​ចូល​គេង​លាង​គ្រឿងសម្អាង​ចេញពី​មុខ​ឱ្យអស់​។​
​    ​២. ហាម​ញេច​មុន ការ​ញេច​មុន​មានតែ​ធ្វើឱ្យ​ស្បែក​កាន់តែ​យ៉ាប់​។​
​    ​៣. ពេល​លាងមុខ យក​ម្រាមដៃ​ម៉ាស្សា​មុខ វា​នឹង​ជំរុញ​ឱ្យ​ឈាម​ដើរ​ស្រួល​និង​សាច់ដុំ​មិន​ងាយ​ទន់ខ្សោយ​។​
​    ​៤. ហាម​យកដៃ​ប៉ះ​មុខ ដរាបណា​មិនទាន់​លាងដៃ​។​
​    ​៥. ពេលទំនេរ​យក​ទឹកកក​លាប​លើ​មុខ អាចជួយ​ឱ្យ​បាត់​មុន​បាន​។​
​    ​៦. ក្រែ​ម​លាប​ត្របកភ្នែក អាច​យកទៅ​រក្សាទុក​ក្នុង​ទូទឹកកក​មុនពេល​ប្រើ​។​
​    ​៧. ពិសា​អាហារ​មាន​សុខ​ភាពល្អ​នឹង​ជួយ​ជំរុញ​ស្បែក​ស្អាត​។​
​    ​៨. សម្អាត​ទូរស័ព្ទ​របស់​អ្នក​ក៏​ជា​រឿង​ថែ​សម្រស់​ដែរ ដោយសារ​ធូលី​ដី​ដែល​ជាប់​វា ពេល​យើង​យកមក​និយាយ​ជាប់​នឹង​ត្រចៀក​ធ្វើឱ្យ​កើតមុន​បាន​។​
​    ​៩. ផលិតផល​ថែរក្សា​សក់​មួយចំនួន​អាច​បំផ្លាញ​ស្បែ​កមុខ​បាន គួរ​ប្រុងប្រយ័ត្ន​។​
​    ​១០. ត្រូវ​រក្សាខ្លួន​ឱ្យមាន​ជាតិ​ទឹក​គ្រប់គ្រាន់ ហើយ​ផឹកទឹក​ឱ្យបាន​ច្រើន​។​
​    ​១១. ញ៉ាំ​អាហារ​សរីរាង្គ (​ធម្មជាតិ ១០០​ភាគរយ​)​។​
​    ​១២. ប្រសិនបើ​អ្នកស្វែងរក​ផលិតផល​ថែរក្សា​ស្បែក គ្មាន​កន្លែង​ណា​ល្អជា​ផ្ទះបាយ​ទេ​។ ផលិតផល​ថែរក្សា​ស្បែក​មានដូចជា ប្រេង​អូ​លីវ តែ និង​ប្រេងដូង គឺ​ល្អ​បំផុត​សម្រាប់​ស្បែក​។​
​    ​១៣. ខ្នើយកើយ​គួរតែ​ដូរ ឬ​សម្អាត​ឱ្យបាន​ញឹកញាប់​។​
​    ​១៤. មានតែ​ផលិតផល​បែប​ធម្មជាតិ​ទេ​ទើប​ល្អ​បំផុត​សម្រាប់​ថែរក្សា​ស្បែក​។ ហើយ​ក្រែ​ម​លាបមុខ មាន​ក្លិន​ខ្លាំង ជារឿយៗ​វា​បង្កើតឡើង​ដោយមាន​សារធាតុ​គីមី​ច្រើន ដែល​អាច​បំផ្លាញ​ស្បែក​របស់​អ្នក​បាន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់