adverise with khmeread 1

ពីរ​នាក់​មិត្តភក្តិ​បបួលគ្នា​ដើរលេង​ព្រៃ និង​សន្យា​ប្តូរផ្តាច់​មិន​រត់ចោល​គ្នា​ទេ​! រឿងរ៉ាវ​មួយ​បានកើត​ឡើង​ពេល​អ្នក​ទាំងពីរ​ឃើញ​ខ្លាឃ្មុំ​ធំ

    ​នៅ​ថ្ងៃមួយ មាន​មិត្តភក្តិ​ពីរ​នាក់​បបួលគ្នា​ដើរលេង​ក្នុងព្រៃ​ដ៏​ស្ងាត់​មួយ ហើយ​ពួកគេ​ដឹងថា អាច​នឹង​ជួប​សត្វ​សាហាវ​គ្រប់ពេល ដូច្នេះ​ពួកគេ​ក៏បាន​សន្យា​នឹង​គ្នា​ថា ពួកគេ​នឹង​សាមគ្គី​គ្នា​ជានិច្ច​មិន​ថា​ជួប​រឿង​គ្រោះថ្នាក់​អ្វី​នោះឡើយ​។​

​    ​រំពេច​នោះ ពួកគេ​បានឃើញ​ខ្លាឃ្មុំ​ដ៏​ធំ​មួយ​ដើរ​សំដៅ​មករក​ពួកគេ​។ មិត្តភក្តិ​ម្នាក់​បាន​រត់​ឡើងលើ​ដើមឈើ​យ៉ាង​លឿន ប៉ុន្តែ​ម្នាក់ទៀត​មិនចេះ​ឡើងដើមឈើ​ទេ ដូច្នេះ​រូបគេ​ក៏​ដេក​នៅលើ​ដី​ដោយ​ធ្វើ​ពុត​ជា​ស្លាប់​។​

​    ​ខ្លាឃ្មុំ​ក៏បាន​ដើរមក​ជិត​បុរស​ដេក​នៅលើ​ដី ហើយ​ហឹ​ត​ត្រចៀក​របស់គាត់ បន្ទាប់មក​ក៏​ដើរចេញ​បាត់ទៅ ព្រោះ​ខ្លាឃ្មុំ​មិន​ប៉ះពាល់​សាកសព​នោះឡើយ​។ បន្ទាប់ពី​វា​ដើរចេញ​ផុត មិត្តភក្តិ​ទំ​នៅលើ​ដើមឈើ​ក៏បាន​ចុះមក ហើយ​សួរ​មិត្តភក្តិ​នៅលើ​ដី​ថា "​សម្លាញ់ មិញ​នេះ​ខ្លាឃ្មុំ​ខ្សឹបប្រាប់​រឿង​អ្វីខ្លះ​?"​។ មិត្តភក្តិ​រូបនោះ​តប​វិញ​ថា "​ខ្លាឃ្មុំ​នោះ​ផ្តាំ​ខ្ញុំ​ថា​កុំឱ្យ​ជឿ​មិត្ត​ក្លែងក្លាយ​ឱ្យសោះ​"​។​

​    ​*** មិត្តភក្តិ​ពិតប្រាកដ​តែងតែ​នៅ​គាំទ្រ និង​ឈរ​ខាង​អ្នកជា​និច្ច មិន​ថា​ស្ថិតក្នុង​ស្ថានភាព​ណា​នោះឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់