Plant vs animal protein

មកទល់​ឥឡូវ​នៅតែមាន​អ្នក​ឆ្ងល់​ថា​តើ​រវាង​ប្រូតេអ៊ីន​សត្វ និង​រុក្ខជាតិ មួយណា​ល្អ​ជាង​! នេះ​ជា​ចម្លើយ​

    ​ប្រូតេអ៊ីន​គឺ​សារធាតុចិញ្ចឹម​ដ៏​សំខាន់​មួយ​សម្រាប់​រាងកាយ​។ រាងកាយ​របស់​ពួកយើង​បង្កើតឡើង​ដោយ​ប្រូតេអ៊ីន ២០ ភាគរយ​។ យើង​មិនមែន​ប្រូតេអ៊ីន​ទេ ប៉ុន្ដែ​យើង​ត្រូវការ​វាពី​ប្រភព​ខាងក្រៅ ពី​អាហារ​ដែល​យើង​បរិភោគ​។​

​    ​នៅពេលដែល​យើង​បរិភោគ​ប្រូតេអ៊ីន រាងកាយ​របស់​យើង​នឹង​បំបែក​វាទី​ជា​អាស៊ីត​អា​មី​ណូ ដែល​ប្រើប្រាស់​ដោយ​រាងកាយ​របស់​យើង ភាគច្រើន​ប្រើ​ទៅលើ​មុខងារ​រំលាយ​អាហារ​។​

​    ​ប្រូតេអ៊ីន​សត្វ​មាន​តុល្យ​ភាពល្អ​រាល់​ប្រភេទ​អាស៊ីត​អា​មី​ណូ​ដែល​វា​មាន ប៉ុន្ដែ​រុក្ខជាតិ​មួយចំនួន​ក៏មាន​កម្រិត​អាស៊ីត​អា​មី​ណូ​ដែរ​។​

​    ​* ប្រូតេអ៊ីន​រវាង សត្វ និង​រុក្ខជាតិ​
​    ​អ្នកត្រូវការ​ផ្គត់ផ្គង់​រាងកាយ​របស់​អ្នក​ជាមួយនឹង​អាស៊ីត​អា​មី​ណូ​ក្នុង​បរិមាណ​ត្រឹមត្រូវ​។ មាន​ប្រភព​មួយចំនួន​នៃ​ប្រូតេអ៊ីន​សត្វ ហើយ​តាមរយៈ​បង្ហាញ​ខាងក្រោម​នេះ​គឺជា​ប្រភព​ប្រូតេអ៊ីន​ពោរពេញ​ទៅដោយ​អាស៊ីត​អា​មី​ណូ​សំខាន់ៗ​៖
​    ​- ស៊ុត​
​    ​- ផលិតផល​ទឹកដោះ​
​    ​- សាច់​ក្រហម​
​    ​- សាច់​របស់​បក្សី (​មាន់ ទា ល​។​)
​    ​- ត្រី​

​    ​ខណៈដែល​រុក្ខជាតិ​ក៏មាន​ប្រូតេអ៊ីន​ដែរ ដូចជា​៖
​    ​- ពពួក​សណ្ដែក​
​    ​- គ្រាប់​ធុញ្ញ​ជាតិ​

​    ​* ប្រសិនបើ​ជ្រើសរើស តើ​រវាង​ប្រូតេអ៊ីន​សត្វ និង​រុក្ខជាតិ មួយណា​ល្អ​ជាង​?
​    ​ការពិត​គឺ​ប្រូតេអ៊ីន​របស់​សត្វ​មាន​គុណភាព​ខ្ពស់ ហើយ​សារធាតុចិញ្ចឹម​មួយចំនួន​ដែល​មិនមាន​ក្នុង​រុក្ខជាតិ​ដូចជា វីតាមីន B12, D, DHA និង ស័ង្កសី​។ ប៉ុន្ដែ​មិនមែន​មានន័យថា​ប្រូតេអ៊ីន​សត្វ​ល្អ​គ្មាន​គូ​ប្រៀប​នោះទេ ជាពិសេស​សាច់​ក្រហម ដែលជា​ប្រភព​ប្រូតេអ៊ីន​ខ្ពស់ អាច​បង្ក​ជំងឺ​បាន​។ ពិសា​សាច់​ក្រហម​ជួប​ហានិភ័យ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​បេះដូង និង​ឆាប់​ស្លាប់​។​

​    ​ចំណែក​ឯង​ប្រូតេអ៊ីន​រុក្ខជាតិ​វិញ​ផ្ដល់​អត្ថប្រយោជន៍​រាប់​តោន​។ បន្លែ និង​ផ្លែឈើ​ខ្លះ​មិនមាន​ប្រូតេអ៊ីន​ដែល​យើង​ត្រូវការ​នោះទេ ប៉ុន្ដែ​ប្រូតេអ៊ីន​របស់​វា​អាច​បញ្ចុះទម្ងន់ បញ្ចុះ​សម្ពាធ​ឈាម និង​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​។ ហើយ​វា​ក៏​អាចជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ផងដែរ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់