បើបុរសស្ត្រីទាំងឡាយជួបបញ្ហាស្នាមជ្រួញ ស្នាមជាំ ស្នាមសង្វា និងស្នាមរលាក ហើយចង់បំបាត់វាដូចវេទមន្តជប់ឱ្យបាត់ លោកអ្នកគួរចេះផ្សំជែលធម្មជាតិខាងក្រោមនេះ។
* គ្រឿងផ្សំ
- ក្រមួនប្រេងដូង ១១៣ ក្រាម
- ប្រទាលកន្ទុយក្រពើ អន្ធិលៗ ១១៣ ក្រាម (មិនមែនយកទឹកប្រទាលទេ)
- ប្រេងឡាវិនដ័រ ឬ ប្រេងវ៉ាន់នីឡា ៣ ទៅ ៤ ដំណក់
* របៀបផ្សំ
ដាក់ក្រមួនប្រេងដូង និង ប្រទាលកន្ទុយក្រពើក្នុងកូនចានមួយ ហើយលាយចូលគ្នាឱ្យសព្វ។ កូរវាឱ្យចេញពន្លឺនិងខាប់ល្អ រយៈពេល ៥ នាទី។ ប្រសិនបើលោកអ្នកចង់បានក្លិនក្រអូប បន្តក់ប្រេងឡាវិនដ័រ ឬ ប្រេងវ៉ាន់នីឡា ៣ ទៅ ៤ ដំណក់ចូល។ ចាក់គ្រឿងផ្សំចូលក្នុងកូនដបមួយ មួរគម្របឱ្យជិត ទុកនៅកន្លែងដែលមានអាកាសធាតុល្មម។
* របៀបប្រើ
ងូតទឹករួច យកជែលនេះមកលាបលើស្បែក (ទាំងមុខ និងដងខ្លួន) ព្រោះក្រោយងូតទឹក រន្ធញើសនឹងបើកធំៗ ហើយជែលនេះនឹងជ្រាបចូលស្បែកបានយ៉ាងល្អ និងជួយផ្តល់ជីវជាតិដល់ស្បែកយ៉ាងមានប្រសិទ្ធភាព។ អនុវត្តរាល់ថ្ងៃ រាល់បញ្ហាដែលបានលើកឡើងនឹងបាត់អស់ដូចរបស់វេទមន្តមកជប់យ៉ាងអ៊ីចឹង៕
