adverise with khmeread Unnamed %284%29

ចោរ​ ២​ នាក់​ដក​កាំភ្លើងខ្លី​វាយ​ប្លន់​យក​ម៉ូតូ ​ZOOMER X ពី​យុវជន​ម្នាក់​បានសម្រេច​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​ ២​ នាក់ បាន​ជិះ​ម៉ូតូ​២​គ្រឿង​ផ្សេងគ្នា មកពី​ញ៉ាំ​អី​នៅ​ម្ដុំ​ផ្សារ​ទួលគោក រួចហើយ​បម្រុង​ជិះ​ត្រឡប់ទៅផ្ទះ​វិញ    ខណៈ​ជិះ​បាន​ពាក់​កណ្ដាលផ្លូវ​ក៏​ត្រូវបាន​ជនសង្ស័យ​ ២​​ ​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​តាម​មកពី​ក្រោយ​ហើយ​ធ្វើ​សកម្មភាព​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​ជនរងគ្រោះ​ និង​គំរាម​បាញ់ រួច​ប្លន់​ម៉ូតូ ​១ ​គ្រឿង​បានសម្រេច និង​បណ្ដាលឱ្យ​ជនរងគ្រោះ​បែកក្បាល​ហូរឈាម​។​

    អំពើ​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១ ​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​បេតុង​មួយកន្លែង ស្ថិតក្នុង​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ជនរងគ្រោះ​ប្រុស​ស្រី​ ២​ នាក់​ខាងលើ ទី​១-​ឈ្មោះ ​អ៊ឹ​ម សេង​ងួន ភេទ​ប្រុស​ អាយុ​ ២៨ ​ឆ្នាំ មុខរបរ​លក់​ដូន​អីវ៉ាន់ ដោយ​ជិះ​ម៉ូតូ​ម៉ាក ​ZOOMER X ពាក់​ស្លាក​លេខ​ភ្នំពេញ ​1DE.5115 និង​ស្នាក់នៅ​ម្ដុំ​ផ្សារ​ទួលគោក និង​ទី​២-​ឈ្មោះ ​តូ ស្រី​ម៉ុ​ច ភេទ​ស្រី អាយុ​ ២៤ ​ឆ្នាំ​មុខរបរ​រៀន​កាត់ដេរ​ស្នាក់​នៅក្បែរ​កន្លែង​កើតហេតុ​ខាងលើ និង​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1FM.1948។​

    តាម​សម្ដី​ជនរងគ្រោះ​ប្រុស​ស្រី​ ២ ​នាក់​ខាងលើ​បានឱ្យដឹងថា ដំបូង​ពួកគាត់​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​ ២ ​គ្រឿង​ផ្សេងគ្នា ដោយ​មកពីញ៉ាំអី​នៅ​ម្ដុំ​ផ្សារ​ទួលគោក រួចមក​ពួកគេ​ក៏​នាំគ្នា​ត្រឡប់មកផ្ទះ​វិញ​។ លុះ​ជិះ​បាន​ពាក់​កណ្ដាលផ្លូវ​ក៏​ត្រូវបាន​ជនសង្ស័យ​ ២ ​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ​CPX មិន​ចាំ​ស្លាក​លេខ បាន​ឌុប​គ្នា​មក​តាម​ក្រោយ រួច​កៀរ​ឱ្យ​ឈប់ និង​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​ជនរងគ្រោះ​បណ្ដាលឱ្យ​បែកក្បាល​ហូរឈាម និង​ប្លន់​យក​ម៉ូតូ ​ZOOMER X បានសម្រេច​។​

    បន្ទាប់ពី​កើតហេតុ​រួចមក ជនរងគ្រោះ​ទាំងពីរ​នាក់​នោះ បាន​ជិះ​ម៉ូតូ​ធូ​ដេ ដែល​នៅសល់​ ១ ​គ្រឿង​នោះមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​ប៉ូលិស​ស្ទឹងមានជ័យ៕

 

adverise with khmeread

មតិយោបល់