adverise with khmeread Unnamed

បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ពក​ដួល​បោក​ក្បាល​នឹង​ថ្នល់​របួសធ្ងន់

​    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ កើតឡើង នៅតាម​ផ្លូវជាតិ​៤៨ ក្នុងភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​ បង្កឡើង​ដោយ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង បណ្តាលឱ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​នៅ​ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦។​

    ប៉ូលិស​និយាយថា ដំបូង​បុរសរងគ្រោះ​បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស្លាក​លេខ ​NGO31-002 តាមផ្លូវ​ជា​តិ​លេខ​៤៨​យ៉ាង​លឿន​ដល់​ចំណុច​ខាងលើ​ក៏​ដួល​បោក​ក្បាល​នឹង​ថ្នល់​របួសធ្ងន់ ហើយមូលហេតុ​គ្រោះថ្នាក់​ដោយសារ​បើកបរ​ហួស​ល្បឿន​កំណត់។​​​ ភ្លាមៗ​នោះ​ប៉ូលិស​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ។ ​យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ៕

adverise with khmeread

មតិយោបល់