adverise with khmeread 14724035 1145264428893764 1846327571 o

ឃាត់​នារី​ជា​បុគ្គលិក​រោងចក្រ​ម្នាក់ ជាប់​ពាក់ព័ន្ធ​ករណី​បន្លំ​ប្រាក់​ចំនួន​ ១៥ ​ម៉ឺន​ដុល្លារ​

    កំពង់ឆ្នាំង ៖ នារី​ជា​បុគ្គលិក​រោងចក្រ​ម្នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រំលោក​លើ​ទំនុកចិត្ត នៅវេលា​ម៉ោង​៧​ និង​៤០​នាទី​យប់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦​ កន្លងទៅនេះ​ស្ថិតនៅ​ចំណុច​ភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្តកំពង់ចាម​។​

    លោក​អនុសេនីយ៍ឯក ខឹម វណ្ណា​រិ​ទ្ធ មន្ត្រី កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​គឺ​ឡើងទៅ​តាម​ពាក្យបណ្តឹង​របស់​តំណាង​រោងចក្រ ហី​រាយ​ហ្សិ​ន​អៅ​ដ័​រ បាន​ប្តឹង​ឈ្មោះ សាន សុភ​ក្តី ភេទ​ស្រី អាយុ​ ២៦ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្តកំពង់ចាម ដែល​ចោទប្រកាន់ថា បាន​លួច​បន្លំ​ប្រាក់​របស់​ក្រុមហ៊ុន​ចំនួន ​១៥ ​ម៉ឺន​ដុល្លារ​។​

    បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ កំពុង​សាកសួរ​ចម្លើយ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់