adverise with khmeread Unnamed %281%29

រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី និង​ម៉ូតូ​ហុងដា​សេ​ ១២៥​​ ​បើក​បុក​គ្នា​ស្លាប់​ម្នាក់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រ៉ឺម៉ក​ម៉ូតូ​កង់​បី  និង​ម៉ូតូ​ហុងដា​សេ​១២៥កើ​ត​ឡើង​នា​ថ្ងៃទី​១៣ ​តុលា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៦ ​និង​៥៥​នាទី​យប់​ចំណុច​ភូមិ​បុរី​កម្មករ ឃុំបែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​២០-២១ បណ្ដាល​ឱ្យ​ស្លាប់បុរសម្នាក់​​នៅ​មន្ទីរពេទ្យ​ និងខូចខាត ម៉ូតូ​ ១ ​គ្រឿង។​

    ប៉ូលិស​និយាយថា ដំបូង​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ កណ្តាល 1D-7763 អ្នក​បើ​កបរ​ដោយ​ឈ្មោះ​ ស៊ុម ប៊ុន​ថេត ភេទ​ប្រុស អាយុ ​៣៥ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រៃ​តាពូង ឃុំពើក ស្រុក​អង្គស្នួល​ ខេត្តកណ្តាល មុខរបរ កម្មករ គ្មាន​មួក មាន​កញ្ចក់​ (​ស្លាប់​នៅ​មន្ទីរពេទ្យ)​ ដែល​បើកបរ​មកពី​ទិស​ខាង​លិចទៅ​ទិសខាងកើត​។​

    លុះដល់​ចំណុច​ខាងលើ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​រ៉ឺម៉ក​កង់​បី ​០១ ​គ្រឿង​មិនដឹង​ម៉ាក​ (​បាន​បើក​រត់​គេចខ្លួនបាត់​) ដែល​បើក​ពី​កើ​តទៅ​លិច (​ភ្នំពេញ​..​ព្រះសីហនុ​) ​ក្នុងទិសដៅ​​បញ្ចា​ស់​គ្នា។ ក្រោយពេល​កើតហេតុរ៉ឺ​ម៉ក​ម៉ូតូ​កង់​បី បាន​បើក​រត់​គេចខ្លួនបាត់ បណ្តាលឱ្យ​ស្លាប់​បុរសម្នាក់​​នៅ​មន្ទីរ ពេទ្យ​និង​ខូចខាត​ម៉ូតូ​០១​គ្រឿង។ សព​ត្រូវបាន​ប្រគល់ជូន​ក្រុម​គ្រសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។​

    ប៉ូលិស​បាន​សន្និដ្ឋាន ករណីនេះ​បណ្ដាលមកពី​អ្នកបើកបរ​ម៉ូតូ បើក​ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ក្នុង​ល្បឿន​លឿន។ ចំណែក​មធ្យោបាយ​ជំនាញ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល​។​ ករណីនេះ​កម្លាំង​ជំនាញ​បានធ្វើការ​វាស់វែង​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់