adverise with khmeread 1

អតីត​អ្នកបើករថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល​ប៉ះទង្គិច​គ្នា​ឃាត់​ម្នាក់​

    ភ្នំពេញ ៖ អតីត​បុគ្គលិក​បើកបរ​រថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល​ប្រមាណ​ជិត ១០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១២​មករា​នេះ បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ ជាមួយ​ក្រុម​អ្នករត់ម៉ូតូឌុប បន្ទាប់មក​ក៏ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​បំបែក​ហើយ​ឃាត់ខ្លួន​ប​យរ​សម្នាក់​។ តែ​ក្រោយមក​បាន​ដោះលែង​វិញ ។​

    ហេតុការណ៍​នេះ​ផ្តើម​មកពី​ង​តី​ត​បុគ្គលិក​បើកបរ​រថយន្ត​កា​ពី​តូ​ល​ជិត​១០០​នាក់មក​តវ៉ា​រាល់ថ្ងៃ​បាន​វាយ​គ្នា​ទៅវិញទៅមក​ជាមួយ​ក្រុម​អ្នករត់​ម៉ូតូ​កង់​បី​មាន​គ្នា​ប្រមាណ​ជាង​៣០​នាក់​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​ពួកគេ​ដាច់​ម៉ូយ​។​

     ក្រុម​អតីត​អ្នកបើក​ឡានក្រុង​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល​បានមក​តវ៉ា​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ពី​ក្រុមហ៊ុន​ដែល​បញ្ឈប់​ពួកគេ​ពី​ការងារ​ដោយ​ខុសច្បាប់ ហើយ​បានទាមទារ​ចូលធ្វើការ​វិញ និង​សង​ប្រាក់​រំលឹក​ដល់​ពួកគេ។​

     ចំណែក​ភាគី​ក្រុមហ៊ុន​វិញ​អះអាងថា ការបញ្ឈប់​បុគ្គលិក​ទាំងនោះ​មកពី​ពួកគេ​មិន​គោរព​បទបញ្ជាផ្ទៃក្នុងរ​បស់​ក្រុមហ៊ុន។​

    ការចរចា​សម្របសម្រួល​ពី​អា​ជ្ញ​ធរ​មូលដ្ឋាន​ច្រើនលើក​តែ​មិនបាន​លទ្ធផល ។ ​រីឯ​ក្រុម​អតីត​អ្នកបើក​ឡានក្រុង​របស់​ក្រុមហ៊ុន​កា​ពី​តូ​និយាយថា ពួកគេ​តវ៉ា​រហូតដល់​មាន​ដំណោះស្រាយ។​

     បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​ភាគី​ក្រុម​អ្នករត់​ម៉ូតូ​កង់​បី​បាន​ខឹង​នឹង​ក្រុម​អ្នតវ៉ាដែលជា​អតីត​ក្រុម​អ្នកបើកបរ​រថយន្តក្រុង ត្រូវបាន​ប៉ូលិស​បំបែកចេញ​វិញ អស់ហើយ នា​ព្រឹក​ថ្ងៃ​ដដែល​នេះ៕​

adverise with khmeread

មតិយោបល់