adverise with khmeread Unnamed %281%29

រថយន្ត​ធុន​ធំ​បើក​ធ្លាក់​ប្រឡាយ​នៅ​ស្រុក​ព្រៃនប់​ខ្ទេច​តែ​អ្នកបើកបរ​រួចខ្លួន

    ព្រះសីហនុ ៖ មាន​រថយន្ត​មួយគ្រឿង​បើក​ធ្លាក់​ផ្លូវ​ចូលទៅក្នុង​ប្រឡាយទឹក​ដោយ​ខ្លួនឯង​នៅ​ចំណុច​ផ្លូវ​កោង​ផ្លូវជាតិ​លេខ​៤ ចន្លោះ គីឡូម៉ែត្រ​185-186 ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្អុយ​១ ឃុំ​អណ្តូង​ថ្ម​ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​១៤​ តុលា​ ឆ្នាំ​២០១៦ ​ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ដល់​ម​នុស្ស​ទេ​។​

    ប៉ូលិស​បានឱ្យដឹងថា រថយន្ត​ធុន​ធំ​សណ្តោង​រ៉ឺ​ម៉ក​ខាងលើនេះ ​ស្លាក​លេខ​ ព្រះសីហនុ​ 4A 1132 របស់​ក្រុមហ៊ុន ​ហុង ផា​រិ​ទ្ធ មាន​ទិសដៅ​ភ្នំពេញ ព្រះសីហនុ បើកបរ​ដោយ​ឈ្មោះ​ ណែម នេ​ត ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    ក្នុងករណីនេះ​ប៉ូលិស​ចរាចរណ៍​ស្រុក​ព្រៃនប់ បាន​ចុះជួយ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ៕


 

adverise with khmeread

មតិយោបល់