adverise with khmeread 1

ឃាត់​បុរស​ឥណ្ឌូណេស៊ី​ម្នាក់​សង្ស័យ​បង្កឱ្យមាន​គ្រោះថ្នាក់ បណ្ដាលឱ្យកម្មករ ​១២ ​នាក់រង​របួស

    ព្រះសីហនុ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ដឹក​កម្មករ​ក្រឡាប់​នៅ​ផ្លូវជាតិ​លេខ​៤ ​នៅ​ម្តុំ​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧក​ញ៉​ហេង ​ស្រុក​ព្រៃន ​ខេត្ត​ព្រះសីហនុ​ កាលពី​ព្រឹក​ថ្ងៃ​១៣ ​តុលា ​ឆ្នាំ​២០១៦ ដែល​បណ្តាលឱ្យ​កម្មករ​កម្ម​ការី​នី​១១​នាក់ ​និង​អ្នក​បើ​កបរ​រថយន្ត​ដឹក​កម្មករ​ម្នាក់ទៀត​រងរបួស​។​

    លោក​វរសេនីយ៍ឯក ​អ៊ី សុខា​ ស្នងការរង​ប៉ូលិស​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា ក្រោយ​ហេតុការណ៍​នេះ​ប៉ូលិស​បាន​ឃាត់ខ្លួន​បុរស​ជនបរទេស​ម្នាក់​ជា​អ្នក​បើ​កបរ​រថយន្ត​ម៉ាក HONDA CRV ឈ្មោះ LOW KOK BENG  ឆ្នាំ​កំណើត​១៩៨៨ ជនជាតិ ឥណ្ឌូ​ណេ​ស៊ី ស្នាក់នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​សមត្ថកិច្ច​ដាក់​កា​រស​ង្ស​យ័​ថា​ជា​អ្នក​បង្កហេតុ​ឱ្យមាន​គ្រោះថ្នាក់​នេះ​កើ​ត​ឡើង ក្នុងពេល​បើ​កបរ​ទិសដៅ​ពី ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ។​

    លុះដល់​ចំណុច​ខាងលើ​រថយន្ត​នេះ​ក៏​បែក​កង់​ខាងមុខ រួច​រេ​ចង្កូត​ទៅខាង​ស្តាំ​បុក​បះ​នឹង​រថយន្ត​ដឹក​កម្មករ​ដែល​ខំប្រឹង​បើ​ក​គេច​រថយន្ត CRV ​រហូតដល់​ក្រឡាប់​។​

    ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​រកឃើ​ញ​ថា ជា​ជនបរទេស​អ្នក​បើ​បបរ​រថយន្ត ​CRV ​និងមាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន។​

    ប​ច្ចុ​ប្បន្ន​ជ​នស​ង្ស័​យ​ដែលជា​ជនបរទេស​រូបនេះ​កំពុង​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕

adverise with khmeread

មតិយោបល់