Antonio guterres 1

លោក Antonio Guterres ត្រូវបាន​ជ្រើសរើស​ជា​ផ្លូវការ​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​

    ​អតីត​នាយករដ្ឋមន្ត្រី​ព័រ​ទុយ​ហ្គា​ល់ លោក Antonio Guterres ត្រូវបានតែងតាំង​ជា​ផ្លូវការ​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ តុលា​។​

​    ​លោក លោក Antonio Guterres នឹង​ក្លាយជា​អ្នកការទូត​ដ៏​ខ្ពស់បំផុត​របស់​ពិភពលោក​នៅ​ថ្ងៃទី​១​ខែមករា នៅពេលដែល លោក​បាន គី​មូ​ន បញ្ចប់​អាណត្តិ​ទី​២​រយៈពេល​៥​ឆ្នាំ​របស់លោក​។​

​    ​លោក លោក Antonio Guterres អាយុ​៦៧​ឆ្នាំ ដែល​បាន​ដឹកនាំ​ស្នងការ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) អស់​រយៈពេល​១០​ឆ្នាំ​មកនេះ ត្រូវបាន​ជ្រើសរើស​ចេញពី​ក្នុងចំណោម​បេក្ខជន ១៣​នាក់ កាលពី​សប្តាហ៍​មុន​៕

មតិយោបល់