adverise with khmeread Untitled

លោកគ្រូ​បង្រៀន​ភាសា​ចិន​បែប​ចង្វាក់ Rap ម្នាក់នេះ​ល្បី​ដល់​ទូរទស្សន៍​ចិន CCTV

    ​លោកគ្រូ​បង្រៀន​ភាសា​ចិន បែប​ចង្វាក់ Rap លោក Zhang Yi Qun នៅ​ស្រុក​ខ្មែរ​ល្បី​ដល់​ទូរទស្សន៍ CCTV ប្រទេស​ចិន​។​

​    ​គ្រូបង្រៀន​ភាសា​ចិន​មាន​វ័យ ៣៥ ឆ្នាំ​ហើយ​ក្នុងឆ្នាំនេះ ហើយ​គាត់​ធា្ល​ប់​សុបិន​ចង់​ក្លាយជា​តារា​សិល្បៈ​មួយរូប​ផងដែរ​។ ប៉ុន្ដែ​ដោយសារ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ចុងក្រោយ​គាត់​បានសម្រេច​ចិត្ត​រើសយក​អាជីព​ជា​គ្រូបង្រៀន​ភាសា​ចិន​តែម្ដងទៅ​។ ថ្ងៃនេះ​គាត់​គឺជា​គ្រូបង្រៀន​ភាសា​ចិន​ម្នាក់ ដែល​ប្រើ​ចង្វាក់ Rap ចិន​ច្រៀង​បង្រៀន​សិស្ស​។​

​    ​ទូរទស្សន៍​ចិន​ក៏បាន​កោតសរសើរ​នូវ​ជំនាញ​ច្រៀង​របស់គាត់ ជាពិសេស​គំនិត​ច្នៃប្រឌិត ដែល​គាត់​ប្រើ​សិល្បៈ​ក្នុងការ​បង្រៀន​សិស្ស​ឱ្យ​ឆាប់​យល់​និង​ទទួលបាន​ចំណេះ​ដោយ​ក្ដី​រីករាយ​បំផុត​។​

​    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​ទាំងស្រុង​ពី​ទូរទស្សន៍ CCTV ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់