adverise with khmeread 57ffb5ea1abc6a3163000001

Jamie Carragher លាតត្រដាង​ថា រូបគេ​ធ្លាប់​កីឡាករ​បិសាច​ក្រហម​ឱ្យ យំ កាលពី ៥ ឆ្នាំមុន​

    ​Jamie Carragher បានគាស់​កកាយ​អនុ​វស្សា​វ​រី​យ៍​ចាស់ៗ​ដើម្បីឱ្យ​យើង​គ្រប់គ្នា​បាន​ស្គាល់​រសជាតិ​នៃ​ការ​កេងចំណេញ​របស់គាត់​ក្នុងនាម​ជា​ខ្សែការពារ​របស់ Liverpool​។​

​    ​អ្នកវិភាគ​បាល់ទាត់​របស់​ទូរទស្សន៍ Sky Sports រូបនេះ បាន​ចំណាយពេល ១៧​ឆ្នាំ​នៃ​ជីវិត​របស់គាត់​ស្នាក់នៅ​ក្នុង​ទឹកដី Anfield ។ ហើយដោយ​បញ្ជាក់​មុន​អតីត​ក្លឹប​សំណព្វ​របស់ខ្លួន​ប៉ះ​ជាមួយនឹង​ដៃគូ​ប្រជែង​រាប់​សតវត្សរ៍​របស់​ក្លឹប ក្រុម​បិសាច​ក្រហម Manchester United អតីត​តារាបាល់ទាត់​វ័យ ៣៨​ឆ្នាំ​រូបនេះ បាន​រំ​ឮ​ក​ឡើងវិញ​នៃ​ការប៉ះទង្គិច​មួយ អំឡុង​ពេលដែល​គាត់​បានធ្វើឱ្យ​កីឡាករ​របស់​បិសាច​ក្រហម​ម្នាក់​ស្រក់​ទឹកភ្នែក​។​

​    ​Carragher បាន​ធាក់​ក្នុងស្ថានភាព​ដ៏​អាក្រក់​មួយ​ទៅលើ Nani បន្ទាប់ពី Sir Alex Ferguson បានដាក់​ខ្សែប្រយុទ្ធ​រូបនេះ ទៅកាន់​តំបន់​ស្លាប​ខាងឆ្វេង​ដើម្បី​កំណត់​គោលដៅ​របស់គាត់ ដោយសារតែ​គាត់​លេង​នៅឯ​ស្លាប​ខាងស្តាំ​។ Nani បាន​ញាក់​ដាច់​ចង្កេះ Carragher ញយ​ដង​ពេក ទើប Carragher មិនមាន​ជម្រើស​អ្វី​ផ្សេង​ឡើយ ក្រៅពី​ធាក់​កីឡាករ​រូបនេះ​ឱ្យ​ដួល​នោះឡើយ​។ គាត់​ពិតជា​សំណាង​ដែល​មិន​ទទួលបាន​កាត​ក្រហម ប៉ុន្តែ​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​របស់​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​យំ​ស្រក់​ទឹកភ្នែក​ដោយសារតែ​ការ​ធាក់​ដ៏​សាហាវ​នេះ​។​

​    ​Carragher បានបញ្ជាក់​ក្នុង​ទូរទស្សន៍ Sky Sports ថា "​មិនមែនជា​ការចងចាំ​ដ៏​ល្អប្រសើរ​មួយ​របស់ខ្ញុំ​នោះឡើយ​។ ពេលនោះ Nani ចូលចិត្ត​ធ្វើ​ពុត​ដួល​ណាស់ មិន​អ៊ីចឹង​? ខ្ញុំ​ប្រាប់​អ្នក​ពីអ្វី​ដែលជា​ការចងចាំ​ដ៏​ពិសេស​របស់ខ្ញុំ តែ​ប៉ុន​ហ្នឹងឯង​"​។​

​    ​"​មិនមែន​ជាការ​ធាក់​ដ៏​ធ្ងន់ធ្ងរ​ពេក​នោះទេ ប៉ុន្តែ​ប្រ​ត្តិ​កម្ម​របស់ Wayne Rooney មើល​ទោះ​ដូចជា​ការ​ធាក់​របស់ខ្ញុំ​ធ្ងន់ធ្ងរ​ណាស់​អ៊ីចឹង​"​។​

​    ​"​ខ្ញុំ​កាលណោះ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាកណ្តាល Phil Dowd"​។​

​    ​"​គ្រប់គ្នា​គឺ​កំពុង​ឈ្លោះប្រកែក​គ្នា តែ​ខ្ញុំ​យកឈ្នះ​លើ​អាជ្ញាកណ្តាល​ជាមួយ​បទពិសោធន៍​ជោគ​ខ្លួន​របស់ខ្ញុំ​។ បន្ទាប់មក Rooney បាន​ដើរមក ហើយ​និយាយថា អ្នកនឹង​មិន​ជឿ​វា​នោះឡើយ ដែល​គាត់ (Nani) កំពុង​យំ​"៕

adverise with khmeread

មតិយោបល់