adverise with khmeread Unnamed %281%29

ម៉ូតូ​បើក​បុក​ស្ត្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ​របួសធ្ងន់​ហើយ​ម៉ូតូ​បើក​រត់​បាត់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ ​និង​អ្នក​ថ្មើរជើង​កើតឡើង​នា​ថ្ងៃទី​១៤ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​០៥​ និង​៣០​នាទី​នៅ​ចំណុច ចន្លោះ​គីឡូម៉ែត្រ​១៨ ​និង​១៩​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ​បណ្ដាលឱ្យរ​បួស​ធ្ងន់​ស្ត្រីម្នាក់​ ចំណែក​ម៉ូតូ​បង្ក​បើក​គេច​បាត់​។



    ប៉ូលិស​និយាយថា ដំបូង​មាន​ស្ត្រី​ម្នាក់​​​ អាយុ​ប្រហែល ​៥០​ ឆ្នាំ​ជនជាតិខ្មែរ មិន​ស្គាល់​អត្តសញ្ញាណ​បាន ដើរ​ទិសដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១។​

    ​លុះ​ពេល​ដើរមក​ដល់​ចំណុចកើតហេតុ​ខាង ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​ និង​មិន​ស្គាល់​អ្នកបើកបរ បាន​បុក​ជនរងគ្រោះ​ខាង​បណ្ដាលឱ្យ​រងរបួស​ធ្ងន់។​

    ភ្លាមនោះ​ម៉ូតូ​បង្ក​បាន​បើក​រត់​គេចខ្លួនបាត់ ចំណែក​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ​ត្រូវបានកម្លាំង​ប៉ុស្តិ៍​រដ្ឋបាលគគីរ ​បាន​ទាក់ទង​រថយន្ដ​សង្គ្រោះបន្ទាន់​ស្រុក​កៀនស្វាយ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

    ក្រោយ​កើតហេតុ​ជំនាញ​ចុះ​ដល់​កន្លែងកើតហេតុ​ស្រាវជ្រាវ​រក​មធ្យោបាយ​បង្ក​ ​នឹង​ព័ត៌មាន​របស់​ជនរងគ្រោះ​ដឹងថា ​ជនរងគ្រោះ​មាន​បញ្ហា​វិបល្លាស​ស្មារតី​រាល់ថ្ងៃ​ចេះតែ​ដើរ​តាម​ផ្លូវជាតិ​ប៉ុន្មាន​ថ្ងៃ​ហើយ៕

adverise with khmeread

មតិយោបល់