adverise with khmeread Man utd zlatan pogba

Paul Pogba ឃើញ​អ៊ីចឹង​ទេ តែ​លក់​អាវ​ដាច់​ជាងគេ​បំផុត​ក្នុងចំណោម​អាវ​កីឡាករ​ដែល​លក់ដាច់​បំផុត​ទាំង ១០ នេះ​

    ​ពាក់​ឯកសណ្ឋាន​លេខ​៦​របស់​តារាបាល់ទាត់​តម្លៃ​ខ្លួន​កំណត់ត្រា​ពិភពលោក​របស់​ក្រុម​បិសាច​ក្រហម Manchester United គឺ Paul Pogba ត្រូវបាន​បង្ហាញថា ជា​ឯកសណ្ឋាន​លក់ដាច់​ជាងគេ​បំផុត​ក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League ក្នុង​រដូវ​កាល​នេះ​។​

​    ​ខ្សែបម្រើ​អន្តរជាតិ​បារាំង​វ័យ ២៣​ឆ្នាំ​រូបនេះ បាន​ត្រឡប់​ទៅកាន់​ទីក្រុង Manchester ក្នុង​ទីផ្សា​រដូវក្តៅ​កន្លងទៅនេះ ក្នុងតម្លៃ ១០៥​លាន​អឺរ៉ូ បន្ទាប់ពី​បាន​ចំណាយពេល​បួន​ឆ្នាំ​ក្នុងការ​ចាកចេញ​របស់​ខ្លួន​ទៅកាន់​ម្ចាស់​ជើងឯក​អ៊ីតាលី Juventus ហើយ​ការវិល​ត្រឡប់មកវិញ​របស់គាត់​ក៏​សបញ្ជាក់​ឱ្យឃើញថា​ជា​ចំណូលចិត្ត​ដ៏​ខ្ពស់​មួយ​នៅឯ​ទឹកដី Old Trafford ចាប់តាំងពី​ការ​ផ្តេ​រ​របស់គាត់​។​

​    ​មិត្ត​រួម​ក្រុម​បិសាច​ក្រហម​ចំណូល​ថ្មី​ដូចគ្នា​របស់គាត់ Zlatan Ibrahimovic បាន​ស្ថិតក្នុង​លេខ​រៀង​ទី​ពីរ​! ប៉ុន្តែ ក្រឡេក​ទៅ​មើល​កីឡាករ Premier League ផ្សេងទៀត​ទៅ​មើល​តើនរ​ណាខ្លះ​ស្ថិតក្នុង​បញ្ជី​ទាំង​១០​រូប​មួយ​នេះ​។​

10 - MARCUS RASHFORD - MANCHESTER UNITED

9 - EDEN HAZARD - CHELSEA

8 - DIMITRI PAYET - WEST HAM

7 - SADIO MANE - LIVERPOOL

6 - DAVID DE GEA - MANCHESTER UNITED

5 - PHILIPPE COUTINHO - LIVERPOOL

4 - MESUT OZIL - ARSENAL

3 - ALEXIS SANCHEZ - ARSENAL

2 - ZLATAN IBRAHIMOVIC - MANCHESTER UNITED

1 - PAUL POGBA - MANCHESTER UNITED ៕

adverise with khmeread

មតិយោបល់