adverise with khmeread Feat

អូន​មិន​លែងដៃ​បង​ទេ ជែក​! តួ​រឿង Titanic រ៉ូ​ស និង​ជែក​ជួបគ្នា​ជាថ្មី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ Golden Globes

​    ​តួ​ស្រី​រឿង Titanic នាង Kate Winslet ហៅ​រ៉ូ​ស និង លោក Leonardo DiCaprio ហៅ​ជែក បាន​ជួបជុំគ្នា​សាជាថ្មី​នៅ​សណ្ឋាគារ Beverly Hilton កាលពី​រាត្រី​ថ្ងៃអាទិត្យ​ក្នុង​កម្មវិធី​ប្រគល់​ពាន​ផែនដី​មាស Golden Globe ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ 

​    ​តារា​ស្រី​វ័យ ៤០ ឆ្នាំ​រូបនេះ​គឺជា​មនុស្ស​ទីមួយ​ក្នុងចំណោម​តារា​ផ្សេងទៀត ដែល​ចេញមក​អបអរសាទរ លោក Leonardo DiCaprio អតីត​តារា​សម្តែង​រួមគ្នា​ក្នុង​រឿង Titanic បន្ទាប់ពី​លោក​បានទទួល​ពានរង្វាន់​តារាភាពយន្ត​ឆ្នើម​ដាច់​គេ​សម្រាប់​ការសម្តែង​របស់លោក​ក្នុង​រឿង “The Revenant”​។ 

​    ​ខណៈដែល​អ្នក​ទាំងពីរ​ឱប​គ្នា​យ៉ាង​ស្និទ្ធស្នាល អ្នកលេង Twitter ក៏​ចាប់ផ្តើម​នាំគ្នា​យក​រូប​តារា​ក្នុង​ដួងចិត្ត​របស់​ពួកគេ​មក​បង្ហោះ​អួត​គ្នា​លេង​ប្រៀត​លើ​អន​ឡាញ ក្រោយពី​អ្នក​ទាំងពីរ​ខាន​ចាប់​ដៃគូ​សម្តែង​ជាមួយគ្នា​ប្រហែល​ជិត ២០ ឆ្នាំ​។ 

​    ​ជែក ក៏បាន​ខ្សឹប​ដាក់​ត្រចៀក​រ៉ូ​ស​ដើម្បី​អបអរ​ដល់​នាង​វិញ​ផងដែរ ខណៈដែល​នាង​បានឈ្នះ​ពានរង្វាន់​តារាភាពយន្ត​ឆ្នើម​ដាច់​គេ​សម្រាប់​ការសម្តែង​របស់​នាង​ក្នុង​រឿង Steve Jobs​។ តែ​ទោះយ៉ាងណា តួអង្គ​រ៉ូ​ស​ធ្លាប់​ឈ្នះ​ពានរង្វាន់​អូ​ស្ការ​ជាច្រើន រីឯ​តួអង្គ​ជែក​វិញ​មិនដែល​បានឈ្នះ​ពាន​អូ​ស្ការ​ម្តងណា​ឡើយ ទោះបី​សម្តែង​ល្អ​យ៉ាងណាក៏ដោយ​៕

 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់