adverise with khmeread Untitled 1

ពេជ្ឈឃាត ISIS ប្រហារជីវិតបុរសពីរនាក់ដែលជាប់ចោទពីបទផិតក្បត់ ដោយការគប់ដុំថ្ម

          ពេជ្ឈឃាត​ ISIS បាន​គប់ដុំថ្មទៅលើ​បុរសពី​រនាក់​រហូត​ដល់ស្លាប់​នៅ​ចំ​ពោះ​​មុខ​មហាជនដ៏ច្រើន​រួមទាំង​កុមារតូចៗ​ផងដែរ បន្ទាប់ពី​ចោទ​ប្រកាន់ពួកគេ​ពីបទផិតក្បត់។

          បុរសទាំងពីរ​ត្រូវ​គេបង្ខំ​ឲ្យ​លត់ជង្គង់ចុះ​នៅលើ​ដី​និង​ចងមុខ​ មុន​ពេល​ពេជ្ឈ​ឃាត​របស់រដ្ឋអ៊ីស្លាម​គប់ដុំថ្មធ្ងន់ៗទៅលើ​ពួកគេ។

          មនុស្ស​រាប់រយ​នាក់​ រួមទាំង​កុមារ​តូចៗ​ផងដែរ​ត្រូវ​បានបង្ខំ​ឲ្យ​ចូល​រួម​មើល​​ការប្រហារជីវិត​ដ៏ព្រៃផ្សៃនេះ ​ក្នុង​ទីក្រុង Abu Kamal នៃ​ប្រទេសស៊ីរី​ ក្បែរ​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់។

          អ្នកទាំងពី​រត្រូវ​បាន​ចោទប្រកាន់ពីបទផិតក្បត់​ ហើយ​ដូច្នេះត្រូវ​ផ្តន្ទាទោស​ដោយ​ការ​ប្រហារជីវិតសន្សឹមៗនិង​ដ៏ឈឺចាប់បំផុត។

          ក្នុងរូបភាពដ៏រន្ធត់នេះគេឃើញ ពេជ្ឈឃាត ISIS អាន​បទចោទឲ្យ​បុរស​ទាំ​ង​​ពីរ​ដែលកំពុង​មានភាពតក់ស្លុតស្តាប់ មុនពេល​ពួកគេ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​ទី​លាន​ប្រហារជីវិត​។

          បុរសម្នាក់ដៃជាប់ខ្នោះ​និង​ត្រូវ​គេចងមុខផងនោះ​ ត្រូវបាន​បង្ខំឲ្យ​លត់ជង្គង់​ចុះ​លើ​ដី​មុន​ពេល​គេចាប់ផ្តើម​គប់ដុំថ្ម​ដាក់។

          ខណៈ​ពេលគេគប់ដុំថ្មដាក់ស្រោចដូចទឹកភ្លៀង បុរសម្នាក់នេះរងរបួស​ក្បាលធ្ងន់​ធ្ងរ​ហើយ​ទីបំផុត​បាន​ស្លាប់នៅ​នឹងកន្លែង។ ចំណែក​បុរស​ម្នាក់​ទៀត​ក្នុងសម្លៀក​បំពាក់ពណ៌ស​នោះ​ ក៏មាន​វាសនាមិនខុសពីបុរសទី​១​នោះ​ដែរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់