adverise with khmeread 14699663 1145376715549202 1248155631 o

ប៉ូលិសវ៉ៃខ្នោះជនសង្ស័យម្នាក់ឈ្មោះ "អ៊ូខុង"

    កណ្តាល ៖ បុរស​ម្នាក់​ឈ្មោះ​ អ៊ូ​ខុង​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នង​ករណី​ប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នៅ​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង២១ ​និង​៣០​នាទី ចំណុច​ព្រៃ​ចំការ​បឹង​សំ​ម្រិ​ត ភូមិ​ជ័យ​ឧ​ត្ត​ម​ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ មួន​ ឡុង ហៅ ​"​អ៊ូ​ខុង" ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។ ​វត្ថុ​ចាប់យក​រួមមាន ម្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​ ០១ ​កញ្ចប់​តូច​,​ ឧបករណ៍​សម្រាប់​ជក់​មួយចំនួន​, ​ដាវ​ចំនួន ​០១ ​និង​ទូរស័ព្ទដៃ​ម៉ាក (N​ចុច​ពិល​) ចំនួន ​០២ ​គ្រឿង។​

    ប៉ូលិស​និយាយថា ដំបូង​កម្លាំង​ប៉ុស្តិ៍​ប៉ូលិស​ផ្សារ​ដែក​បានចេញ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ នៅពេលនោះ​ក៏បាន​ទទួល​ព័ត៌មាន​ថា មាន​ជនសង្ស័យ​កំពុង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុចកើតហេតុ។​

    ភ្លាមនោះ​កម្លាំង​ប៉ុស្តិ៍​ផ្សារ​ដែក​ចុះបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ រួមទាំង​វត្ថុតាង​ខាងលើ​ប​ញ្ចូ​ន​មក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ពញាឮ​ដើម្បី​បន្ត​ចាត់ការ​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់