adverise with khmeread Unnamed %282%29

ខណៈពេល​កំពុង​ចែកចាយ​គ្រឿងញៀន​ត្រូវ​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​វ៉ៃខ្នោះ

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្រុស​​ពីបទ រក្សាទុក​គ្រឿងញៀន កាលពី​យប់​ថ្ងៃទី​១៣ ឈានចូល​ថ្ងៃទី១៤​ តុលា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១ ​និង​៤០​នាទី​យប់​នៅ​ចំណុច​ខាងជើង​ (​ផ្សារលើ​)​ ក្នុងភូមិ​ត្រពាំង​បី​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​និង​រក្សាទុក​គ្រឿងញៀន​។​

    ប៉ូលិស​និយាយថា ជន​ស្ស័​យ​១-​ឈ្មោះ សួន ចាន់ណា ភេទ​ប្រុស ​អាយុ​ ២០​ ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្រែ​តា​ជៃ​ ឃុំ​អភិវឌ្ឍន៍​ ស្រុក​ទឹកផុស និង​-​​ឈ្មោះ គ្រីប ផា​លីដា ភេទ​ប្រុស ​អាយុ ​១៧ ​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្រែ​តា​ជៃ ​ឃុំ​អភិវឌ្ឍន៍​ ស្រុក​ទឹកផុស។​

    ដកហូត​វត្ថុតាង ថ្នាំ​ម្សៅ​ក្រាម​ព​ណ៌ស ១ ​កញ្ចប់​តូច​, ​ទូរស័ព្ទដៃ ២​គ្រឿង​, ​ម៉ូតូ​ម៉ាក​ (Scoopy) ១​ គ្រឿង​និង​លុយ​ខ្មែរ ២០ ០០០​ រៀល។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់