adverise with khmeread 1

​មិន​នឹកស្មាន​! ខ្ទឹមបារាំង​មានតម្លៃ​ស្មើ​ដុំ​មាស​នៅ​លោកខាងលិច​នា​មជ្ឈិមសម័យ​

​    ​បើទោះជា​យើង​តែង​ជូត​ទឹកភ្នែក​នៅពេល​បក​ខ្ទឹមបារាំង​ក្តី ក៏ប៉ុន្តែ​ឥទ្ធិពល​ព្យាបាល​ជំងឺ​របស់​វា​គឺ​លើសពី​អ្វីដែល​យើង​ដឹង​ទៅទៀត​។ ខ្ទឹមបារាំង​ត្រូវបាន​ប្រើប្រាស់​សម្រាប់ធ្វើ​ម្ហូបអាហារ​រាប់ពាន់​ឆ្នាំ​មកហើយ ប៉ុន្តែ​គេ​មិនដឹង​ច្បាស់​ថា​តើ​នៅពេលណា និង​នៅ​កន្លែង​ណា​ដែល​បន្លែ​នេះ​ត្រូវបាន​ដាំ​ដុះ​ទេ​។ ប្រភព​ខ្ទឹមបារាំង​ត្រូវបាន​រកឃើញ​ដំណាលគ្នា​នឹង​ផ្លែ​ល្វា និង​គ្រាប់​ល្មើ​នៅក្នុង​យុគ​សំរឹទ្ធិ​ក្នុង​ឆ្នាំ ៥០០០ មុន​គ​.​ស​។​

​    ​ភស្តុតាង​បុរាណវត្ថុ​ដំបូង​បំផុត​អំពី​ការដាំដុះ​ខ្ទឹមបារាំង​អាច​ត្រូវបាន​រកឃើញ​នៅ​សម័យ​អេ​ហ្ស៊ី​ប​បុរាណ​នៅ​អំឡុង​ឆ្នាំ ៣០០០ មុន​គ​.​ស​។ ខ្ទឹមបារាំង​មិន​ត្រឹម​តែមាន​តួនាទី​ជា​ម្ហូប​នៅក្នុង​សម័យបុរាណ​អេ​ហ្ស៊ី​ប​នោះទេ ក៏ប៉ុន្តែ​វា​ក៏​និមិត្តសញ្ញា​នៃ​ការ​គោរពបូជា​ដែរ​។ កម្មករ​ដែល​កសាង​ពីរ៉ាមីត​ទទួលទាន​អាហារ​ជាមួយ ឆៃថាវ និង​ខ្ទឹមបារាំង​។ មនុស្ស​នៅ​សម័យ​នោះ​គោរព​មើម​ខ្ទឹមបារាំង ដោយ​ពួកគេ​ជឿថា ស្រទាប់​ជា​រង្វង់​នៅ​ខាងក្នុង​និង​រាង​មូល​របស់​វា​គឺជា​និមិត្តរូប​នៃ​ជិវិត​អមតៈ​។ មនុស្ស​សម័យ​នោះ​ថែមទាំង​ប្រើ​ខ្ទឹមបារាំង​ជា​ផ្នែក​មួយ​ក្នុង​ពិធី​បញ្ចុះសព​ទៀតផង​។ ខ្ទឹមបារាំង​ត្រូវបាន​រកឃើញ​នៅក្នុង​រូង​ភ្នែក​នៃ​លលាដ៍ក្បាល​របស់​ព្រះ​ចៅ Ramesses IV នៃ​រាជវង្ស​ទី ២០ របស់​អាណាចក្រ​ថ្មី​នៃ​អេ​ហ្ស៊ី​ប​បុរាណ​។​

​    ​មិន​ដូច​មនុស្ស​បុរាណ​អេ​ហ្ស៊ី​ប សម័យបុរាណ​ក្រិ​កបាន​ប្រើប្រាស់​ខ្ទឹមបារាំង​សម្រាប់​អត្ថប្រយោជន៍​សុខភាព​។ បន្លែ​នេះ​ត្រូវបាន​ជឿថា​មាន​អត្ថប្រយោជន៍​ក្នុង​ការរក្សា​តុល្យភាព​ឈាម ដូច្នេះ​អត្ត​ព​លិ​ក​ទទួលទាន​វា​យ៉ាងច្រើន​មុនពេល​ប្រកួត​។ ដើម្បី​បង្កើន​សាច់ដុំ​របស់​ពួកគេ អ្នក​ប្រយុទ្ធ​រ៉ូ​ម៉ាំង​បាន​យក​ខ្ទឹមបារាំង​មក​ត្រដុស​សាច់ដុំ​ពួកគេ​។​

​    ​ខ្ទឹមបារាំង​ក៏​ជា​កំពូល​អាហារ​នៅក្នុង​ម​ជ្ឈឹ​ម​សម័យ​ផងដែរ ដែល​នៅពេលនោះ​វា​មានតម្លៃ​យ៉ាង​មហាសាល​ដែល​មនុស្ស​តែង​បង់ថ្លៃ​ឈ្នួល​ជាមួយ​មើម​ខ្ទឹមបារាំង និង​តែង​ជូន​ខ្ទឹមបារាំង​ជា​កាដូ​ទៀតផង​។​

​    ​ជនជាតិដើម​អាមេរិក​ប្រើ​ខ្ទឹមបារាំង​ជា​យូរណាស់​មកហើយ​នៅក្នុង​វិធី​ផ្សេងៗ​ជាច្រើន ប៉ុន្តែ​ពូជ​ខ្ទឹមបារាំង​ដំបូង​ត្រូវបាន​នាំយកទៅ​អាមេរិក​ខាងជើង​ជា​លើកដំបូង​ដោយ​អាណានិគម​ន​ជន​អឺរ៉ុប​ដំបូង​គេ​។ ជនជាតិដើម​អាមេរិក​ប្រើ​ខ្ទឹមបារាំង​ដើម្បី​ធ្វើជា​ទឹក​ស៊ី​រ៉ូ ដើម្បី​ប្តូរ​ពណ៌​អ្វីមួយ និង​ដើម្បី​ធ្វើជា​កៅ​អៀក​។ យោងតាម​កំណត់​ហេតុដែល​រក្សា​ដោយ​ពួក​អាណានិគម​បានឱ្យដឹងថា ខ្ទឹមបារាំង​គឺជា​បន្លែ​ដំបូង​ដែល​ដាំ​ដោយ​អាណានិគម​ន​ជន​។​

​    ​នៅក្នុង​សតវត្សរ៍​ទី ១៦ គ្រូពេទ្យ​បានចេញ​វេជ្ជបញ្ជា​ខ្ទឹមបារាំង​ជា​ថ្នាំ​សម្រាប់​ជំងឺ​អារ (​គ្មាន​កូន​) សម្រាប់​ស្ត្រី និង​សត្វ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់