1

កាមរី ​(​បា​ឡែ​ន​)​ បុក​ទម្លុះ​ធ្លាយ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ស្លាប់​៣​នាក់​នៅ​ពោធិ៍សាត់​

    ពោធិ៍សាត់ ៖ មនុស្ស​មួយ​គ្រួសារ​មាន​គ្នា ​៣ ​នាក់​បាន​ស្លាប់​ភ្លាម​ដោយសារ​រថយន្ត​កាមរី​ (​បា​ឡែ​ន​) ​មួយគ្រឿង​បើក​ជ្រុល​ទៅបុក​ផ្ទះ​របស់​ពួកគាត់​ទាំង​កម្រោល។​

    គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​២០​នាទី យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ព្រៃ​ថ្ម សង្កាត់​ព្រៃ​ញី ក្រុង​-​ខេត្តពោធិ៍សាត់។​

    ប៉ូលិស​បាន​អះអាងថា រថយន្ត​បង្ក​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ហើយ​នៅក្នុង​រថយន្ត​នេះ​មាន​មនុស្ស​ ៣​ នាក់ គឺ​បុរស​អ្នកបើកបរ ម្តាយ និង​កូន ហើយ​គេ​សង្ស័យថា មានការ​ប្រតាយប្រតប់​គ្នា​នៅក្នុង​រថយន្ត ទើប​បណ្តាលឱ្យ​រថយន្ត​បួង​ច​ង្កួ​ត​ជ្រុល​ទៅបុក​ផ្ទះ​ពលរដ្ឋ​ទាំង​កម្រោល​បណ្តាល​ឱ្យស្លាប់​ទាំង​៣​នាក់​តែម្តង។​

    ចំណែក​ជន​បើកប​រថយន្ត​បង្ក​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការ​ប៉ូលិស​ខេត្ត ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី៕

មតិយោបល់